កម្មកររោងចក្រយីហោ «ជីម លី» ជាង៥០០នាក់ បានប្រមូលផ្តុំគ្នាតវ៉ា ថៅកែរោងចក្រមិនទូទាត់លុយអត្ថប្រយោជន៍ផ្សេងៗលុយបំណាច់ឆ្នាំ

ចែករំលែក៖

ភ្នំពេញ៖ នាព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៨នេះ កម្មកររោងចក្រយីហោ «ជីម លី» ដែលមានទីតាំងស្ថិតនៅក្នុងភូមិត្រពាំងទួល សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ ប្រមាណជាង៥០០នាក់ ក្នុងចំណោមកម្មករសរុបចំនួន២៥០០នាក់ បានប្រមូលផ្តុំគ្នា លើដងផ្លូវជាតិលេខ៤ មុខអគ្គបញ្ជាការកងទ័ពជើងគោក ដើម្បីដង្ហែរក្បួនទៅរដ្ឋសភា ទាមទារឲ្យជួយរកដំណោះស្រាយ ក្រោយពីរោងចក្រ ត្រូវបានចប់កុងត្រាជួលទីតាំង នឹងត្រូវផ្លាស់ប្តូរទីតាំងថ្មី ដោយមិនបានទូទាត់លុយអត្ថប្រយោជន៍ផ្សេងៗលុយបំណាច់ឆ្នាំ ។

ការតវ៉ារបស់កម្មកររោងចក្រ អស់រយៈពេលជិត១ខែមកហើយ នៅតែមិនដាច់ស្រេច ទើបនៅព្រឹកថ្ងៃទី០៧ ខែកញ្ញា នេះកម្មករ-កម្មការិនី បានប្រមូលផ្តុំគ្នាដង្ហែរក្បួនឆ្ពោះទៅរដ្ឋសភា ។

ក្រុមកម្មករ បានឲ្យដឹងថា រោងចក្រខាងលើ ក្រោយពីប្តូរទីតាំង ប្តូរឈ្មោះរោងចក្រយីហោ «ជីម លី» ឲ្យទៅជារោងចក្រ យីហោ«ជី ជី» តែខាងក្រុមហ៊ុន មិនទាន់បានទូទាត់លុយអត្ថប្រយោជន៍ ជូនកម្មករនៅឡើយ ធ្វើឲ្យកម្មករ២៥០០នាក់មិនសុខចិត្តនាំគ្នាតវ៉ាទាមទាររកលុយបំណាច់ឆ្នាំ និងលុយអត្ថប្រយោជន៍ផ្សេងៗ។

ក្បួនដង្ហែររបស់កម្មករជាង៥០០នាក់ ត្រូវបានអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ក្រោមការសម្របសម្រួលពីលោក ឃឹម ស៊ុនសូដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ កម្លាំងហៅឃាត់ក្បួនរថយន្តសាកសួរ តែត្រូវបានក្រុមកម្មករទាំងនោះមិនព្រម បាននាំគ្នាចុះដើរថ្មើរជើងបន្តទៀត គោលដៅឆ្ពោះទៅរដ្ឋសភាទៀត ។ លុះមកដល់មុខក្រសួងការងារបណ្ដោះបណ្ដាលវិជ្ជាជីវ ស្ថិតក្នុងមូលដ្ឋានខណ្ឌទួលគោក ត្រូវបានលោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាលខណ្ឌទួលគោក ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាព ធ្វើការសម្របសម្រួលជាមួយកម្មករទាំងនោះឲ្យចូលក្នុងក្រសួងការងារសិន ដើម្បីសាកសួរនិងបន្តដោះស្រាយជាមួយថៅកែរោងចក្រខាងលើតាមក្រោយ ។

ក្នុងកិច្ចប្រជុំហើយ គោលបំណងរបស់ពួកគាត់ បានទៅសុំកិច្ចអន្តរាគមន៍លើ បញ្ហាប្រាក់ឈ្នួល ដែលថៅកែរោងចក្រថ្មីនេះ បានអនុវត្ត ដោយផ្តល់ប្រាក់ឈ្នួលជាប្រចាំថ្ងៃវិញគឺ៖ ១ថ្ងៃ ស្មើរ ៨ដុល្លាអាមេរិច ។

ចំណុចទាមទារ៖ ទី១.សុំអោយក្រុមហ៊នទូទាត់ប្រាក់ឈ្នួល យតាមច្បាប់ស្តីពីការងារនៅពេលដែលក្រុមហ៊ុនបិទទ្វាររឺត្រូវប្តូរទីតាំងថ្មីជូនកម្មករនីយោជិតដែលមិនព្រមប្តូរទៅទីតាំងថ្មី ។

ទី២.ចំពោះកម្មករនិយោជិត ដែលស្ម័គ្រចិត្តប្តូរទៅទីតាំងថ្មី ដែលមានឈ្មោះថា ក្រុមហ៊ុនជីជី ដែលនៅទល់មុខក្រុមហ៊ុនជីមលី ខាងលើសូមអោយក្រុមហ៊ុនរក្សានូវអតីត:ភាពចាស់ ប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងៗ នៅដដែ ៕ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print