សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យលួចគាស់តូបយកសំលៀកបំពាក់នៅក្នុងផ្សារស្ទោង២នាក់ក្នុងចំណោម៥នាក់

ចែករំលែក៖

ខេត្តកំពង់ធំ៖ សមត្ថកិច្ចស្រុកស្ទោង បានផ្ដល់ព័ត៌មានថា កាលពីវេលាម៉ោង១និង២០នាទី រំលងអធ្រាត្រ ឈានចូល ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៨ បានឃាត់ខ្លួនជនសង្ស័យលួចគាស់តូប យកសំលៀកបំពាក់នៅក្នុងផ្សារស្ទោងបានចំនួន ០២ នាក់ក្នុងចំណោម ០៥ នាក់ ។

ជនសង្ស័យរួមមានឈ្មោះ៖ ទី១.ឈ្មោះ ចូច ចឺម ភេទ ប្រុស អាយុ ១៨ ឆ្នាំ មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន) ។ ២.ឈ្មោះ ឡេក រី ភេទ ប្រុស អាយុ ១៧ ឆ្នាំ មុខរបរមិនពិតប្រាកដ(ឃាត់ខ្លួន) ។ ៣.ឈ្មោះ អ៊ីម អ៊ំ ភេទ ប្រុស អាយុ ១៨ ឆ្នាំ មុខរបរមិនពិតប្រាកដ(គេចខ្លួន) ។ ៤.ឈ្មោះ វ៉េង លីម ភេទ ប្រុស អាយុ ១៨ ឆ្នាំ មុខរបរមិនពិតប្រាកដ(គេចខ្លួន) (មុខសញ្ញាទាំង០៤នាក់មានទីលំនៅភូមិបេង ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ ) និង ៥.ឈ្មោះ ឈុំ ត្រី ភេទ ប្រុស អាយុ ១៧ ឆ្នាំ មុខរបរមិនពិតប្រាកដ(គេចខ្លួន)ទីលំនៅភូមិ ឃុំបន្ទាយស្ទោង ស្រុកស្ទោង ។

ម្ចាស់តូប (ជនរងគ្រោះ) ០២នាក់ ១.ឈ្មោះ ឡោ ជូសាន ភេទ ស្រី អាយុ ៦៧ ឆ្នាំ មុខរបរអាជីវករ មានទីលំនៅភូមិឈើទាល ឃំុកំពង់ចិនត្បូង ស្រុកស្ទោង ។ ២.ឈ្មោះ នាវ សុកាន ភេទ ប្រុស អាយុ ៤៤ ឆ្នាំ មុខរបរអាជីវករ មានទីលំនៅភូមិ កំពង់ក្ដី ឃំុកំពង់ចិនត្បូង ។

ករណីនេះសមត្ថកិច្ចកំពុងស្រាវជ្រាវតាមចាប់ខ្លួនជនសង្ស័យចំនួន៣នាក់ទៀត និងអនុវត្តន៍នីតិវិធីបន្ត ៕ ប៊ុនរិទ្ធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print