នារីវ័យ៣៥ឆ្នាំម្នាក់ បានចងកសម្លាប់ខ្លួននៅក្នុងផ្ទះ សង្ស័យមានវិបិត្តផ្លូវចិត្ត

ចែករំលែក៖

ភ្នំពេញ ៖ ហេតុការភ្ញាក់ផ្អើលមួយដោយមានករណីនារីម្នាក់ បានចងកសម្លាប់ខ្លួននៅក្នុងផ្ទះប្រហែល២ទៅ៣ថ្ងៃរួចសាកសពសពឡើងហើម រលួយ សង្ស័យមានវិបិត្តដោះស្រាយមិនចេញ សម្រេចចិត្តបែបនេះ។ ករណីនេះបានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅផ្លូវ៣១៦z ផ្ទះលេខ១០z សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

បើតាមក្រុមគ្រួសារនារីរងគ្រោះបានប្រាប់អោយដឹងថា សពមានឈ្មោះ ពៅ លក្ខណា ភេទស្រី អាយុ៣៥ឆ្នាំ ស្នាក់នៅកន្លែងកើតហេតុខាងលើ។

បើតាមប្រភពព័ត៌មានពីក្រុមគ្រួសារបានបន្តទៀតថា មុននិងបង្កការភ្ញាក់ផ្អើលក្រុមគ្រួសារមានការធុមក្លិនស្អុយចេញពីបន្ទប់នារីរងគ្រោះខាងលើ ក៏មានការសង្ស័យបានបើកទ្វាចូលមើលទើបដឹងថា នារីរងគ្រោះបានចងកសម្លាប់ខ្លួននៅក្នុងផ្ទះបាត់ទៅហើយ។ ភ្លាមៗនោះខាងក្រុមគ្រួសារក៏បានទំនាក់ទំនងទៅសមត្ថកិច្ចមូលដ្ឋាន អោយមកពិនិត្យមើលកន្លែងកើតហេតុ បន្ទាបមកខាងអាជ្ញាធរមូលដ្ឋានបានរាយការណ៍បន្តទៅសមត្ថកិច្ចផ្នែកចក្ខុ មកពិនិត្យរួច បានសន្ថានថាជាករណីចងកសម្លាប់ខ្លួនឯងពិតប្រាកដមែន។

ក្រោយពីសមត្ថកិច្ចត្រួតពិនិត្យរួចរាល់សាកសពនារីរងគ្រោះខាងបានប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី នៅឯវត្តសន្សំកុសល៕អរុណរះ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print