ផឹកស្រាស្រវឹងចុះមុជទឹកចំអន្លង់ជ្រៅបណ្តាលឱ្យលង់ស្លាប់

ចែករំលែក៖

ខេត្តកំពង់ចាម ៖ បុរសអ្នកនេសាទម្នាក់ត្រូវបានសមត្ថកិច្ចជំនាញអះអាងថា បានស្លាប់ដោយលង់ទឹក សង្ស័យស្រវឹងស្រា បន្ទាប់ពីជំនាញបានពិនិត្យរួច ។ ករណីនេះត្រូវបានអ្នកស្រុកភូមិប្រទះឃើញសពអំឡុង ម៉ោង៥និង៣០នាទី ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចបឹងកងចក្រ ស្ថិតនៅភូមិបឹងត្រាវ ឃុំសូរគង ស្រុកកងមាស ។

សមត្ថកិច្ចឲ្យដឹងថា ជនរងគ្រោះ (សព) ឈ្មោះ សេង សាន ភេទប្រុស អាយុ៤៣ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុខាងលើ ។

តាមប្រភពអ្នកស្គាល់បានឲ្យដឹងថា ជនរងគ្រោះញឹកញយតែងផឹកស្រា ស្របពេលរបរគាត់ជាអ្នកនេសាទដាក់​មកយកត្រី ។ ប្រភពបន្តថា ជនរងគ្រោះជិះទូកទៅមើលមងតែម្នាក់ឯង ពេលត្រឡប់មកផ្ទះវិញចុះពីលើទូកមុជទឹកចំអន្លង់ជ្រៅក៏លង់ទឹកស្លាប់តែម្តង។

ក្រោយហេតុការណ៍នេះកើតឡើង សមត្ថកិច្ចបានបង្កើតគណៈកម្មការពិនិត្យសពដោយអះអាងថា សពនៅ​លើ​ផ្នែកក្បាល ដងខ្លួន និងអវ:យវ:ពុំមានស្លាកស្នាមអ្វីឡើយ។ គណៈកម្មការយើងសន្និដ្ឋានបានថាពិតជាស្លាប់ដោយលង់ទឹកប្រាកដមែនពុំមានជាប់ពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌឡើយ៕ វណ្ណៈ

...

 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print