ស្លាប់៣នាក់ដំណាលគ្នាក្នុងករណីគ្រោះធម្មជាតិរន្ទះបាញ់ នៅឃុំព្រងិល

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ត្រឹមតែរយៈពេល ៥នាទីប៉ុណ្ណោះគ្រោះធម្មជាតិរន្ទះបាញ់ ឆក់យកជីវិតបុរសស្រ្តីរហូតដល់ទៅចំនួន ៣នាក់ជាបន្តបន្ទាប់រដូករណេល នៅគ្រាដែលពួកគាត់កំពុងធ្វើចំការស្រែក្បែជើងភ្នំ។

ហេតុការណ៍គ្រោះធម្មជាតិឆក់យកជីវិតមនុស្សរហូតដល់ទៅចំនួន ៣នាក់ជាបន្តបន្ទាប់ខាងលើនេះ បានបង្កកាភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោងប្រមាណជាង ២រសៀល ថ្ងៃសៅរ៍ ១៣រោច ខែស្រាពណ៌ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៨ នៅក្នុងចំការក្បែភ្នំ ត្រង់ចំណុចព្រំជ័យ និងអូរឆ្អេះ ស្ថិតក្នុងភូមិអូរបាក់ត្រា ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

លោក វរសេនីយ៍ឯក តាន់ គារិទ្ធ អធិការនៃអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញបានឲ្យដឹងដែរថា ជនរងគ្រោះ(ស្លាប់)ដោយគ្រោះធម្មជាតិទាំង ៣នាក់ ទី១ ឈ្មោះ ឆម សំណាង ភេទប្រុស អាយុ ៥០ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិអូរបាក់ត្រា ឃុំព្រងិល ស្រុកភ្នំក្រវាញ ទី២ ឈ្មោះ វុិន សុណុំ ភេទស្រី អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.រស់នៅភូមិ.ឃុំជាមួយគ្នា និងទី៣ ឈ្មោះ សាម លីដា ភេទស្រី អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំជាមួយគ្នាដែរ។

លោក វរសេនីយ៍ឯក តាន់ គារិទ្ធ បន្តថា តាមការពិនិត្យ និងការស្រាវជ្រាវជាក់ស្ដែង នៅវេលាម៉ោងខាងលើមេឃមានធ្លាក់ភ្លៀងលាយឡាំទៅដោយខ្យល់ផ្គររន្ទះ ខណៈនោះក៍មានរន្ទះបាញ់បណ្ដាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗ នៅគ្រាដែលគាត់កំពុងមើលត្រាក់ទ័រភ្យួរដីរបស់ត្រង់ចំណុច(ព្រំជ័យ) លុះ ៥នាទីក្រោយមករន្ទះបាញ់ស្លាប់ស្រ្តី ២នាក់ទៀត នៅគ្រាដែលជនរងគ្រោះទាំងពីកំពុងដាំដំឡូងមី។

លោក អធិការបន្តទៀតថា ក្រោយទទួលបានព័ត៌មាននេះកម្លាំងសហការចុះទៅពិនិត្យ និងធ្វើការស្រាវជ្រាវ ដើម្បីសង់យកចម្លើយជនរងគ្រោះពិតជាអាចស្លាប់ដោយគ្រោះធម្មជាតិ(រន្ទះបាញ់)ពិតប្រាកដ ហើយបានធ្វើកំណត់ហេតុប្រគល់សាកសពជូនក្រុមគ្រួសារសាច់ញាតិ ដើម្បីទទួលយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕ បឹុម ពិន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print