ស្រ្ដីម្នាក់ចុះងូតទឹកស្រះរអិលជើងធ្លាក់កន្លែងជ្រៅលង់ស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

កំពង់ធំ÷ ស្រ្ដីចំណាស់ម្នាក់មានជំងឺប្រចាំកាយចុះងូតទឹកលង់ស្លាប់យ៉ាងអាណោចអាធម្ម ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២:០០នាទី ថ្ងៃទី០៨ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅ ភូមិតាឌុក ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
សមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះឈ្មោះ ចេត សេង ភេទស្រី អាយុ៦២ឆ្នាំ រស់នៅភូមិតាឌុក ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ មុនពេលកើតហេតុស្រ្ដីរងគ្រោះចុះងូតទឺកស្រះស្រាប់តែរអិលជើងធ្លាក់ចូលកន្លែងជ្រៅលង់ស្លាប់ដោយគ្មានអ្នកណាដឹង ។
មូលហេតុ: ជនរងគ្រោះ(មានជំងឺប្រចាំកាយ)។
ក្រោយកើតហេតុសមត្ថកិច្ចបានធ្វើកោសលវិច្ច័យ លើសាកសពរួចសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាដោយសារលងទឹកប្រាកដមែន រួចក៏ប្រគល់សាកសពអោយសាច់ញាតិក្រុមគ្រួសារចាត៎ចែងធ្វើបុណ្យតាមប្រពៃណី៕ប៊ុនរិទ្ធី


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print