ក្មេងប្រុស៣នាក់បានស្លាប់ក្នុងហេតុការណ៍ជិះម៉ូតូលឿនជ្រុលទៅបុករថយន្ត

ចែករំលែក៖

ខេត្តកំពង់ធំ÷ ក្មេង៣នាក់ជិះម៉ូតូឌុបគ្នាបើកទៅបុករថយន្ដបណ្ដាលអោយស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ៗការដ៏រន្ធត់នេះបានកើតឡើងនៅវេលាម៉ោង២០និង២៥នាទីយប់ ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៨  លើកំណាត់ផ្លូវជាតិលេខ០៦ ចំណុចមុខផ្ទះឈ្មោះ ម៉ន.វេន នៅភូមិត្រពាំងវែង សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
    សមត្ថកិច្ចបានអោយដឹងថាករណីគ្រោះថ្នាក់ចរាចរណ៏រវាង ម៉ូតូ បុករថយន្ត ក្នុងទឹសដៅផ្ទុយគ្នា បណ្តាលអោយក្មេង៣នាក់ស្លាប់ដោយជិះម៉ូតូម៉ាកហុងដាC125  ពណ៌ខ្មៅ ផ្លាកលេខកំពង់ធំ1H.1756 ជនរងគ្រោះ ទី១- ឈ្មោះ កែវ.គឹមហេង ភេទប្រុស អាយុ១៧ឆ្នាំ(សិស្ស) នៅភូមិសាលាសន្ទុក ឃុំកកោះ  ស្រុកសន្ទុក ខេត្តកំពង់ធំ(ស្លាប់នៅកន្លែងកើតហេតុ)(មិនពាក់មួកសុវត្ថិភាព)។   ២- ឈ្មោះ ខុម ភេទប្រុស  អាយុ១៧ឆ្នាំ(សិស្ស)នៅភូមិជ័យជំនះ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ(ស្លាប់នៅកន្លែងកើតហេតុ)(មិនពាក់មួកសុវត្ថិភាព)។   ៣- ឈ្មោះ សឿន.ចាន់ធី ភេទប្រុសអាយុ១៩ឆ្នាំ(សិស្ស) នៅភូមិជាយស្បៃ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ(ស្លាប់នៅកន្លែងកើតហេតុ)(មិនពាក់មួកសុវត្ថិភាព) ។
   ចំណែករថយន្តសណ្តោងសុឺមីរុឺម៉ក ម៉ាកហុីយុិនដាយ ពណ៌ស ផ្លាកលេខភ្នំពេញ3D.0277 សុឺមីរុឺម៉ក ពណ៌ខៀវ ផ្លាកលេខព្រះសីហនុ4A.2831 (បើកបរទឹសដៅពីជើងទៅត្បូង) ដោយឈ្មោះ ទឹម.សុីណា ភេទប្រុស អាយុ៣៨ឆ្នាំ នៅភូមិត្នោតថ្មី ឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តកំពង់ចាម ។
   មូលហេតុជាបឋមបង្កឡើងដោយ អ្នកបើកបរម៉ូតូបើកមិនប្រកាន់ស្តាំ ចូលទៅគន្លងផ្លូវរថយន្តផ្ទុយទឹស។
   ក្រោយកើតហេតុសមត្ថកិច្ចវនាំខ្លួនមកកាន់ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ) ឯវត្ថុតាងរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ចំណែកសាកសពប្រគល់ជូនក្រុមគ្រួសារ ៕ប៊ុនរិទ្ធី


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print