បញ្ជូនជនសង្ស័យ ប្រុស ស្រី៣នាក់ ពាក់ព័ន្ធករណីថ្នាំញៀន ទៅស្នងការខេត្តបន្ទាយមានជ័យ

ចែករំលែក៖

ប៉ោយប៉ែត៖ កម្លាំងនគរបាលស្រុកម៉ាឡៃ បញ្ជូនជនសង្ស័យប្រុស ស្រី៣នាក់ និងវត្ថតាងថ្នាំញៀន ទៅស្នងការខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមច្បាប់កាលពីព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៨ ។

យោងតាមរបាយការណ៍របស់នគរបាលស្រុកម៉ាឡៃបញ្ជាក់ថា ជនសង្ស័យទាំង៣នាក់ ត្រូវកម្លាំងស្រាវជ្រាវចាប់បានជាបន្តបន្ទាប់ កាលពីថ្ងៃព្រហស្បតិ៍ ១១រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៧ គឺកម្លាំងអធិការដ្ឋាននគរបាលស្រុកម៉ាឡៃ បានបង្ក្រាប ករណីជួញដូរនូវសារធាតុញៀន ដោយខុសច្បាប់ ត្រង់ចំណុចលំនៅឋានជនសង្ស័យ ឈ្មោះ ហួន គឹមហៀង ភេទស្រី អាយុ៤៥ឆ្នាំ ឋិតក្នុងភូមិបន្ទាយទី១ ឃុំទួលពង្រ ស្រុកម៉ាឡៃ ក្នុងនោះ សមត្ថកិច្ចចាប់យកនូវវត្ថតាងមានថ្នាំប្រភេទគ្រាប់១៣៦គ្រាប់ (យ៉ាម៉ា) ពណ៌ក្រហម១៣៤គ្រាប់ ពណ៌ខៀវចំនួន២គ្រាប់ និងម្សៅ ពណ៌ក្រាម ពណ៌សថ្លាចំនួន៥ថង់តូច និង៣ថង់រុំជាដុំតូចៗ ។

យោងតាមចម្លើយសារភាព ឈ្មោះ ហួន គឹមហៀង បានសារភាពថា ខ្លួនបានទិញថ្នាំញៀនពីឈ្មោះ ញ៉ែត សារឿម ហៅ ប៉ិប ភេទស្រី អាយុ៣៦ឆ្នាំ មុខរបលក់គ្រឿងក្រអូប រស់នៅភូមិវាលហាត់ ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ។

យោងតាមចម្លើយខាងលើ កាលពីព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៨ កម្លាំងបានបន្តចុះឃាត់ខ្លួនឈ្មោះ ញែត សារឿម ហៅប៉ិប ដែលរស់នៅភូមិខាងលើ ។ តាមការសាករបស់សមត្ថកិច្ច ឈ្មោះ ញ៉ែត សារឿម បានឲ្យដឹងថា ខ្លួនពិតជាបានយកថ្នាំញៀនទៅលក់ឲ្យឈ្មោះ ញ៉ែត សារឿម ចំនួន២ដង ស្មើ៤០០គ្រាប់ និងម្សៅក្រាមពណ៌សទម្ងន់១ជីពិតមែន ហើយថ្មាំញៀននោះបានយកបន្តពីឈ្មោះ អ៊ុន ថន ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅភូមិដូង ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ។

តាមចម្លើយរបស់ញ៉ែត សារឿម កម្លាំងបានឃាត់ខ្លួនជនសង្ស័យឈ្មោះអ៊ុន ថន ដើម្បីសាកសួរបន្ត ប៉ុន្តែឈ្មោះ អ៊ុន ថន បានបដិសេធថា ខ្លួនមិនបានលក់ថ្នាំញៀនឲ្យឈ្មោះ ញ៉ែត សារឿមឡើយ ។

យោងតាមការសាកសួរ ឈ្មោះ អ៊ុន ថន ជាមុខសញ្ញាជួញដូរដារធាតុញៀនខុសច្បាប់ ៕ វណ្ណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print