ផ្សារសាមគ្គីក្រុងស្ទឹងត្រែងរៀបចំសណ្តាប់ធ្នាប់ជុំវិញផ្សារ លើផ្លូវប៉េតុង គ្មានប្រសិទ្ធភាព ព្រោះអាជីវករមិនស្តាប់សាលាក្រុង ក្នុងការរៀបចំនេះដេញទៅមកវិញដូចវែកចក

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ ការអនុវត្តរបស់សាលាក្រុងក្នុងការរៀបចំសណ្តាប់លើផ្លូវប៉េតុងជុំវិញផ្សារ គ្មានប្រសិទ្ធភាព ព្រោះអាជីវករទាំងនោះ ដេញទៅ មកវិញ នៅតែលក់មុខផ្ទះ ប្រជាពលរដ្ឋ និងលើផ្លូវ ជុំវិញផ្សារ ដេញព្រឹកលក់ថ្ងៃ ដេញថ្ងៃលក់ល្ងាច ដេញរួចមកលក់តាមក្រោយ រួមទាំងម៉ូតូចតលើផ្លូវ អណាធឹប្បតេយ្យបង្កឲ្យ ភាពគកស្ទះគ្មានសណ្តាប់ធ្នាប់ដដែល នៅព្រឹកថ្ងៃអាទិត្យ ១៤រោច ខែស្រាឍណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៨ ។

តាមការលើកឡើងរបស់អាជីវករលក់បន្លែត្រីសាច់ មកពីជនបទសូមមិនបញ្ចេញឈ្មោះបានលើកឡើងថាៈ ដែលពួកគាត់មកលក់នៅលើផ្លូវប៉េតុងនេះ មកពីពួកគាត់គ្មានកន្លែងលក់ដូចគេ ហើយពួកគាត់លក់តែបន្តិចបន្តួចទេ ពេលព្រឹក និងពេលល្ងាចរួច ក៏ទៅផ្ទះវិញ ចំណែកដែលអ្នកលក់ជាប់នោះសុទ្ធតែជាអ្នកនៅខេត្ត ខ្លះ ក៏មានតូបនៅក្នុងផ្សារធំ ក៏មាន ចំណែកពួកគាត់គ្មានទេ ហើយបើឲ្យពួកគាត់ទៅលក់នៅផ្សារថ្មីគីឡូពីរ និងផ្សារថ្មីក្រុងស្ទឹងត្រែង (ហៅផ្សារអូរឫស្សី) នោះពួកគាត់មិនទៅទេ ឆ្ងាយសោហុយម៉ូតូ ក៏ថ្លៃដែរ លក់បន្តិចបន្តួចមិនសូវចំណេញប៉ុន្មានទេ ឲ្យតែថ្លៃម៉ូតូឌុបអស់ទៅហើយ ។

ពួកគាត់បញ្ជាក់ទៀតថាៈ តែបើខាងសាលាក្រុងគាត់អនុវត្តន៍នោះ ឲ្យមានភាពយុត្តិធម៌ហើយធ្វើស្អាតល្អនោះ កំឲ្យមានបក្ខពួកនិយម ហើយអ្នកមានតូបលក់ក្នុងផ្សារឲ្យចូលវិញ អ្នកដែលលស់ដូចពួកគាត់អត់ពិបាកទេ ព្រោះភាគច្រើនសុទតែអាជីវករក្នុងផ្សារច្រើនណាស់ ចេញមកលក់ខាងក្រៅទុក្ខតូបចោល ក៏មានដែរ ។

ពួកគាត់សូមសុំណូមពរដល់ លោកអភិបាលខេត្ត និងលោកអភិបាលក្រុង បើអនុវត្តន៍ច្បាប់ក្នុងការដេញឬ ក៏រៀបចំផ្សារ ឲ្យបានស្អាតល្អ និងមិនឲ្យមានអ្នកលក់ លើដងផ្លូវរួមទាំងម៉ូតូផងនោះ ត្រូវធ្វើកំយល់យោគបក្ខពួកគ្មានមនោសញ្ចេតនា ហើយធ្វើឲ្យបាននោះលោកគួរតែដាក់កម្លាំង ឲ្យជាប់២៤ម៉ោងលើ២៤ម៉ោងទៅបានហើយ ហើយទប់ស្កាត់កំឲ្យអាជីវករក្នុងផ្សារចេញមកលក់ លើផ្លូវសាធារណៈទៅបានហើយ ហើយពួកគាត់ ក៏សុខចិត្តដែរ តែនេះគ្រាន់តែធ្វើឲ្យល្អមើលទេ មកដេញពួកគាត់ដូចអំពិលអំពែក ធ្វើនេះធ្វើបាបពួកគាត់វិញវិញទេ ធ្វើឲ្យពួកគាត់លក់មិនកើតរត់ទៅលិចរត់ទៅកើត ភាគច្រើនធ្វើបាបតែពួកគាតមកពីជនបទេ ព្រោះពួកគាត់ឃើញគេដាក់លក់លើផ្លូវបាន ទើបពួកគាត់ដាក់លក់ដែរទៅ ។

ជុំវិញរឿងនេះ លោកពេជ្រ រ៉ាមី នាយករដ្ឋបាលសាលាក្រុង បានឆ្លើយបញ្ជាក់ឲ្យអ្នកសារព័ត៌មានយើងដឹងនៅ ថ្ងៃទី៩ ខែកញ្ញានេះថាៈ ក្នុងការរៀបចំឲ្យអាជីវករ ឈប់លក់នៅលើផ្លូវបន្តទៅទៀតនេះ មិនជាការងាយនោះទេ ដូចជាវែកចកអញ្ចឹងដេញហើយមកវិញ បើចង់ឲ្យកម្លាំងគាត់ឈរយាម ជាប្រចាំពិតជាមិនងាយទេ គាត់ ក៏សូមឲ្យអ្នកសារព័ត៌មានយើង ជួយផ្សប់ផ្សារយធ្វើយ៉ាងណា ឲ្យអាជីវករគាត់យល់ដឹង និងចូលរួមស្តាប់ការនែនាំរបស់សាលាក្រុង ដើម្បីបញ្ចប់នូវការលក់អណាធិប្បតេយ្យ រួមទាំងម៉ូតូចតចោលពេញនៅលើផ្លូវ សាធារណៈគ្មានសណ្តាប់ធ្នាប់នេះ ។

លោកបន្ថែមទៀតថាៈ ដើម្បីជៀងវាងគកស្ទះ និងអណាធិប្បតេយ្យនេះ សូមបងប្អូនអាជីវរកទាំងអស់ ក៏ដូចបងប្អូនប្រជាពលរដ្ឋធ្វើដំណើ មេត្តាគោរពច្បាប់ចរាចរណ៍ ទាំងរថយន្តទាំងម៉ូតូមេត្តាឈប់ចតរកកន្លែងគៀន ឲ្យមានសណ្តាប់ធ្នាប់ល្អ និងចូលរួមស្តាប់ការនែនាំ និងសេចក្តីប្រកាស របស់សាលាក្រុងផង ឲ្យសាលាក្រុងធ្វើតែម្នាក់ឯងទៅមិនរួចនោះទេ ។

គួររំលឹកថាៈផ្សារសាមគ្គីក្រុងស្ទឹងត្រែងនេះ មិនម៉ែនទើបតែគកស្ទះ ដោយសារអ្នកលក់យកផ្លូវធ្វើផ្សារ រួមទាំងម៉ូតូឈប់ចតគ្មានសណ្តាប់ផងនោះ មិនម៉ែនទើប និងកើតមាននោះទេ គឺមានតាំងពីជំនាន់លោកប៊ុន ណារី អតីតៈអភិបាលក្រុងចាស់មកម្លេះ ហើយផ្លាស់ចូលកាន់តំណែងថ្មីបច្ចុប្បន្ននេះ លោកសាយ កុសល់ ជាអភិបាលក្រុងថ្មី ក៏នៅតែ បន្តភាពគកស្ទះពេញផ្លូវជាងមុន ធ្វើឲ្យផ្លូវប៉េតុងជុំវិញផ្សារសុទ្ធតែអ្នកលក់ និងចតម៉ូតូរថយន្តគ្មានសណ្តាប់ ពិបាកក្នុងការធ្វើដំណើទៅមកម្តងៗ ហើយធ្វើឲ្យភ្ញាវជាតិ និងអន្តរជាតិនិយាយថា ខេត្តតូចមានផ្សារដល់ទៅបីកន្លែង គ្មានអ្នកលក់បែរជាមកលក់លើផ្លូវ ជុំវិញផ្សារសាមគ្គីក្រុងស្ទឹងត្រែងទៅវិញ បង្កភាពគកស្ទះ និងរញ៉េរញ៉ៃជារៀងរាល់ថ្ងៃ ជាពិសេសនូវពេលព្រឹក តើកំហុសអ្នកណា អាជីវករខ្លួនឯង ឬ ក៏មកពីអាជ្ញាធ័រក្រុងមិនចេះរៀបចំ ទើបពេលដេញពួកគាត់រត់ ពេលសន្តិសុខ និងនគរបាលទៅផុត ពួកគាត់មកលក់វិញដដែល ៕ មាស សុផាត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print