តុលាការខេត្តកណ្តាលសម្រេចឃុំខ្លួន មេល្បែងកត់កន្ទុយលេខវៀតណាម ជ្រកក្រោមឆ្នោតខ្នែរ ប្រចាំស្រុកកៀនស្វាយ

ចែករំលែក៖

កណ្តាល៖ នៅរសៀលថ្ងៃទី១០ កញ្ញា ២០១៨ លោក គឹម ម៉េង ចៅក្រមសើុបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេច​ចេញដីការឃុំខ្លួន មេល្បែងកត់កន្ទុយលេខវៀតណាម ជ្រកក្រោមឆ្នោតខ្នែរ ដាក់ពន្ធនាគារបណ្តោះអាសន្ន ពីបទ”រំលោភលើទំនុកទុកចិត្ត” ដែលប្រព្រឹត្តិនៅឃុំគគីរ ឃុំដីឥដ្ឋ និងឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្ដាល កាលពីថ្ងៃសៅរ៍ ទី០៨ ខែកញ្ញា ឆ្នាំ២០១៨ តាមមាត្រា ៣៩១ ,៣៩២ នៃក្រមព្រហ្មទណ្ឌនិងមាត្រា ៥ នៃច្បាប់ស្តីពីល្បែងសុីសង។

ជនត្រូវចោទទី០១ឈ្មោះ ចាន់ សំបូរ ភេទប្រុស អាយុ៤២ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិព្រែកអំពិល ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្ដកណ្ដាល ទី០២ឈ្មោះ ណុប សាគី ភេទប្រុស អាយុ ៤៤ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិគគីរ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល និងទី០៣ឈ្មោះ មុំ មន្នី ភេទស្រី អាយុ ៤៥ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិស្ដៅកន្លែង៤ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្ដកណ្ដាល។

លោកវរសេនីយ៍ ឡាក់ ម៉េងធី ប្រធានការិយាល័យព្រហ្មទណ្ឌកំរិតស្រាលបានប្រាប់អោយដឹងថា កាលពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ ២០១៨ ក្រុមហ៊ុន ឌ្រីម វីន ខបភើរេសិន (ឆ្នោតខ្មែរ) បានមកដាក់ពាក្យបណ្ដឹង ៣ទីតាំងដែលមានឈ្មោះទី១ឈ្មោះ ចាន់ សំបូរ ភេទប្រុស អាយុ ៤២ឆ្នាំ ទី២ឈ្មោះ ណុប សាគី ភេទប្រុស អាយុ ៤៤ឆ្នាំ ទី៣ ឈ្មោះ មុំ មន្នី ភេទស្រី អាយុ ៤៥ឆ្នាំ ពីការ ក្លែងបន្លំខ្លួនជាភ្នាក់ងាររបស់ក្រុមហ៊ុនឆ្នោតខ្មែរ នៅថ្ងៃទី ០៨ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង១២ និង៣០នាទី ដឹកនាំដោយលោកព្រះ
រាជ្ញារងអមសាលាដំបូងខេត្ដកណ្ដាល ឯក ស៊ុនរស្មី កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលខេត្តកណ្ដាល បានសហការជាមួយកម្លាំងអធិកាដ្ឋាននគរបាលស្រុកកៀនស្វាយ  ចុះបង្ក្រាប ជាក់ស្ដែងជនសង្ស័យ
ទាំង០៣កំពុងកត់ឆ្នោតខ្មែរ និង វៀតណាមហើយ បាន
នាំខ្លួន ជនសង្ស័យ០៣នាក់ រួមនិងវត្ថុតាងខាងលើ បញ្ជូនមកការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ដើម្បីបន្តចាត់ការ តាមនីតិវិធី ។ ចំពោះវត្ថុតាងនគរបាលចាប់យកបានក្រដាស់កត់ឆ្នោតវៀត ណាម ជាច្រើនដុំ ទូរសព្ឌ័ដៃលួចកត់តាមឆាតជាច្រើនគ្រឿង និងប្រាក់មួយចំនួន៕ ឆ ដា


ចែករំលែក៖
ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print