ម្ចាស់បុរីK.t.Hហៅបុរីរស្មីដួងចន្ចកុំពុងតែធ្វើឲ្យអតិថិជនអស់ជំនឿ

ចែករំលែក៖

ប៉ោយប៉ែត : យោងតាមការលើកលើងរបស់អតិថិជនមួយចំនួនដែលទិញបុរីk.t.Hហៅបុរីរស្មីដួងចន្ច័បានបញ្ជាក់ ថាម្ចាស់បុរីខាងលើនោះមានឈ្មោះអាំង កៀហេងអតីតចៅសង្កាត់ប៉ោយប៉ែតដែលមានទីតាំងឋិតក្នុងភូមិសាមគ្គីមានជ័យសង្កាត់ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យកំពុងតែធ្វើឲ្យបាត់បង់ជំនឿរបស់អតិថិជន ព្រោះថាការសន្យារបស់ម្ចាស់បុរីធ្វើឡើងដោយគ្មានការគ្រោងទុក្ខ ហើយគ្មានកំណត់ពេលវេលាច្បាស់លាស់ទៅលើអតិថិជនដែលកំពុងលង់ខ្លួនទិញបុរីខាងលើនេះ។

អតិថិជនដែលទិញបុរីបានបញ្ជាក់ថា:ម្ចាស់បុរីខាងលើកំពុងតែប្រើអំណាចរំលោភលើកិច្ចសន្យាព្រោះថាមានការអ្វីមួយដើម្បីចង់ពិភាគ្សារគឺម្ចាស់បុរីតែងតែយកពេលវេលាណាត់ជួបជាមួយពួកគាត់ជាមួយអ្នកទិញជាប់រវល់គ្មាន់ពេលឡើយ ។ទាំងនេះបញ្ជាក់ថាម្ចាស់បុរីK.T.Hហៅដួងចន្ទ័កំពុងតែធ្បើឲ្យពួកគាត់បាត់បង់ជំនឿបណ្ដើរៗ ហើយបានគំរាមពួកគាត់ពេលហៅចូលជួបម្នាក់ម្ដងៗ(ដោយពោលពាក្យថា)សួម្បីតែអភិបាលក្រុងធ្វើអ្វីគាត់មិនបានផង ប្ដឹងឯណាក៏ប្ដឹងទៅ ។

ពួកគាត់បន្ថែមថា:ការសាងសង់ផ្ទះដែលពួកគាត់បង់ប្រាក់មុននោះមានការយឺតយ៉ាវធ្វើពួកគាត់ខាត់បង់ពេលវេលា រកចំណូលប្រចាំចៃថ្ងៃ មិនស្របទៅនិងកិច្ចសន្យា ម្យ៉ាងពួកគាត់សួមឲ្យម្ចាស់បុរីខាងលើបង្កើនការសាងសង់ឲ្យស្រប់ទៅនិងកិច្ចសន្យារយះពេល១ឆ្នាំ ប៉ុន្តែកិច្ចសន្យាទី១នេះឡើងដល់រយ:ពេល៣ឆ្នាំបែជាផ្ទះរបស់ពួកគាត់មិនទាន់ហើយ បែទៅជាបង្ខំឲ្យពួកគាត់ទទួលយកកិច្ចសន្យាថ្មី លុបកិច្ចសន្យាទី១ចោល រួមទាំងគៀបសង្កត់ផ្លូវចិត្តចេះតែបង្កើតកិច្ចសន្យាតាមតែអំពើរចិត្តមិនខ្វល់ពីទុក្ខលំបាករបស់អតិថិជនដែលខំចំណាយប្រសក់រាប់ម៉ឺនដុល្លាដើម្បីទិញវិឡារបស់ខ្លួន ហើយអតិថិជនមួយចំនួនត្រូវម្ចាស់បុរីដកហូតផ្ទះយកវិញខាត់បង់ប្រាក់រាប់ពាន់ដុល្លា នេះដោយសារតែគាត់មានការដាងសង់យីតអតិថិជនមិនបង់ប្រាក់ប្រចាំខែបែជាម្ចាស់មិនគោរពកិច្ចដន្យាដកហូតផ្ទះអតិថិជនទៅវិញ។

ពួកគាត់បញ្ជាក់នៅក្នុងកិច្ចសន្យាទី១ចំណីដីមុខលំនៅដ្ខានគាត់នោះមិនបានឲ្យទិញទេ តែកិច្ចសន្យាទី២និងទី៣ គីតម្រូវឲ្យពួកគាត់ទិញចុះណីផ្លូវ(ឌឿងហែមផ្ទះ)ទៅវិញ។ពួកគាត់សុំអោយអាជ្ញាធរក្រុងប៉ោយប៉ែតលោកអភិបាលក្រុងប៉ោយប៉ែតជួយរកដំណោះស្រាយជូនពួកគាត់ និងសុំឲ្យម្ចាស់បុរីគោរពកិច្ចសន្យារបស់ខ្លួន។

ជុំវិញករណីខាងលើនេះលោកអាំង កៀហេងតំណាងក្រុមហ៊ុនខាងលើមិនអាចសុំការបកស្រាយបានឡើយព្រោះទូរសព្ទលោកមិនអាចទទួលការហៅចូលបាន ៕  វណ្ណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print