សុខ ដែនបញ្ចេញបទចម្រៀងជំនួបDJ Klam លើកដំបូង

ចែករំលែក៖

ភ្នំពេញ៖ ជិតចូលរដូវបុណ្យភ្ជុំស្រាប់តែតារាសម្តែង និងចម្រៀងសុខដែនបានបញ្ចេញស្នាដៃបទចម្រៀងថ្មីមួយរសជាតិប្លែកជាមួយ និងDJ Klam ។ បទថ្មី”ជុំគ្នាថ្ងៃភ្ជុំបិណ្ឌ”របស់ពួកគេបានចេញហើយលើបណ្តាញសង្គមនានាដែលជាប្រភេទបទលាយបញ្ចូលគ្នារវាងចង្វាក់ប្រជាប្រិយ និងហ៊ីបហប ដែលពួកគេរំពឹងថានឹងពេញចិត្តសម្រាប់ទស្សនិកជន។
​តារាចម្រៀង សុខ ដែន បានបញ្ជាក់ថា ទោះបីជារវល់នឹងការងារបង្ហាត់បង្រៀងក្បាច់គុន សិស្ស និងការងារសម្តែងក៏លោកនៅតែឆ្លៀតពេលចេញថតបទចម្រៀងសម្រាប់កំដរអារម្មណ៍ទស្សនិកជនផងដែរ។ លោកថាក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះលោកបានផលិតបទចម្រៀងប្រមាណ៣បីបទមានបទជាច្រើនប្រភេទលាយបញ្ចូលគ្នាទាំងជាប្រភេទបទសម័យ បទប្រជាប្រិយ និងបទលាយបញ្ចូលគ្នារវាងបទប្រជាប្រិយ និងសម័យផងដែរ ក្នុងនោះមានបទ “ស្រីប្តីសោះ”​បទ”ព្រឹកស្តាយលេខល្ងាចស្តាយលុយ” និងបទរួមគ្នាលើកដំបូងរវាងលោក និងDJ Klam គឺបទ”ជុំគ្នាថ្ងៃភ្ជុំបិណ្ឌ” សម្រាប់ទស្សនិកជនរាំលេងកម្សាន្តនាឱកាសជួបជុំឱកាសភ្ជុំបិណ្ឌខាងមុខនេះ។ លោកថាការចាប់ដៃគូជាមួយDJ Klam ព្រោះតែលោកក៏ធ្លាប់មានឈ្មោះបោះសំឡេង លើវិស័យសិល្បៈ ហើយក៏ចង់ឲ្យបទចម្រៀងថ្មីរបស់លោកសម្រាប់ទស្សនិកជនរាំលេងកម្សាន្តមានលក្ខណៈប្លែកជាងបទចម្រៀងមុនៗ។
​ក្រៅពីច្រៀង បទចម្រៀងទាំងអស់ក៏បានចេញថតជាវីដេអូដើម្បីចាញ់ផ្សាយលើបណ្តាញទំនាក់ទំនងសង្គមនានាផងដែរ។ លោករំពឹងថាតាមរយៈស្នាដៃថ្មីៗនេះនឹងធ្វើឲ្យទស្សនិកជនពេញចិត្ត និងបន្តគាំទ្រស្នាដៃបទចម្រៀង និងការថតភាពយន្តបែបក្បាច់គុនរបស់លោកបន្តទៀត៕

...

ដោយ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print