វាយប្រហារគ្នានៅយេមេ៉នស្លាប់៨៤នាក់ ក្រោយកិច្ចពិភាក្សាបរាជ័យ

ចែករំលែក៖

វិបត្តិនៅក្នុងប្រទេសយេម៉ែនកាន់តែតានតឹងឡើងពីមួយថ្ងៃទៅមួយថ្ងៃ ក្នុងពេលដែលការខិតខំស្វែងរកសន្តិភាពនៅប្រទេសនេះជួបការបរាជ័យជាបន្តបន្ទាប់ ។

កន្លងមកថ្មីៗអង្គការសហប្រជាជាតិបានបើកកិច្ចពិភាក្សាស្វែងរកសន្តិភាពរវាងរដ្ឋាភិបាល យេម៉ែន នឹងក្រុម ហ៊ូធី គាំទ្រដោយ អីុរ៉ង់ បានបរាជ័យ ក្រោយកិច្ចពិភាក្សា ២ថ្ងៃកន្លងមក ។ ការបរាជ័យនេះបានធ្វើ ឲ្យមានការផ្ទុះអាវុធដាក់គ្នាជាថ្មី បណ្តាល ឲ្យមនុស្ស ៨៤នាក់ស្លាប់ និងរាប់រយនាក់ ទៀតរងរបួស។

ប្រភពព័ត៌មានពីខេត្ត Hodeida បាន ឲ្យដឹងថា តំបន់ដែលប៉ះទង្គិចគ្នាស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ូធី ហើយ ការវាយប្រហារគ្នានោះបណ្តាលឲ្យទាហាន រដ្ឋាភិបាល១១នាក់ស្លាប់ និង ក្រុមហ៊ូធី ៧៣នាក់ ស្លាប់ផងដែរ ។

ចាប់តាំងពីខែមិថុនា មកទលពេលនេះ កម្លាំងទាហាន អារ៉ាប់ ដឹកនាំដោយអារ៉ាប៊ីសាអ៊ូឌីតបានបើកការវាយប្រហារទៅលើទីតាំង ក្រុមឧទ្ទាមនៅក្នុងប្រទេសយេម៉ែន ។ ទាហានអារ៉ាប៊ីសាអ៊ូឌីតបាន បានចូលទៅ កៀក កំពង់ផែក្នុងខេត្ត Hodeida ដែល ជាកំពង់ផែ មមាញ៉ឹកបំផុតនៅយេម៉ែន ដោយមានទំនិញ ជាង៧០ភាគចូលតាម កំពង់ផែនេះ ហើយស្បៀងអាហារជំនួយពីបរទេសក៏ចូលតាមតំបន់នេះដែរ។ នៅ ពេលនេះទាហានអារ៉ាប៊ីសាអ៊ូឌីតបានបាន ដណ្តើមគ្រប់គ្រងផ្លូវ តភ្ជាប់រដ្ឋធានី Sanaa ពីដៃក្រុមឧទ្ទាមហ៊ូធីហើយ ។ ផ្លូវខាងលើបានដឹកជំនួយដ៏សំខាន់ឲ្យដល់ក្រុម ឧទ្ទាម។

កាលពីឆ្នាំ២០១៤មក ក្រុមហ៊ូធីបាន គ្រប់គ្រង កំពង់ផែសំខាន់ៗនៅក្នុងតំបន់ សមុទ្រក្រហម និងរដ្ឋធានី ធ្វើឲ្យរដ្ឋាភិបាលស្របច្បាប់និងប្រធានាធិបតីត្រូវរស់នៅ រសាត់អណ្តែត។ កាលពីឆ្នាំ២០១៥ កម្លាំងទាហានអារ៉ាប៊ីសាអ៊ូឌីតបានបានជ្រៀតជ្រែកចូលក្នុងវិបត្តិនៅប្រទេសនេះ ជួយ ដល់ប្រធានាធិបតីAbedrabbo Mansour Hadiដែលអង្គការសហប្រជាជាតិទទួលស្គាល់ ជាប្រធានាធិបតីស្របច្បាប់ក្នុង ប្រទេសនេះ។ សង្គ្រាមបានធ្វើឲ្យពលរដ្ឋយេម៉ែនជាង ១មឺុននាក់ស្លាប់ និងជំរុញឲ្យប្រទេសនេះធ្លាក់ចូលក្នុងសភាពអត់ឃ្លាន៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print