សិស្សជាប់បាក់ឌុបទាំង៤៨៧នាក់ទូទាំងស្រុកពញាឮ ខេត្តកណ្តាល ទទួលបានការលើកទឹកពីលោក លឹម គានហោ

ចែករំលែក៖

ខេត្តកណ្តាល ៖ ប្រធានគណៈពង្រឹងមូលដ្ឋានស្រុកពញាឮ ខេត្តកណ្តាល និងជារដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម លោក លឹម គានហោ នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ បានទទួលជួបសំណេះសំណាល ជាមួយក្មួយៗ សិស្សានុសិស្ស ដែលទើបនឹងប្រឡងជាប់បាក់ឌុប៤៨៧នាក់នៅទូទាំងស្រុកពញាឮ ។

លោករដ្ឋមន្ត្រីថ្លែងថា លោកសូមអបអរសាទរ និងសូមកោតសរសើរជាខ្លាំងចំពោះការខិតខំប្រឹងប្រែងរៀនសូត្រ របស់ក្មួយៗ រហូតទទួលបានលទ្ធផលល្អនាពេលនេះ ។ លោកក៏សូមថ្លៃងអំណរគុណ និងកោតសរសើរដល់មាតាបិតា គណៈគ្រប់គ្រងសាលា លោកគ្រូអ្នកគ្រូ ព្រមទាំងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានរួមគ្នាជួយដល់ក្មួយៗ លើការបណ្ដុះបណ្ដាលអប់រំ និងជីវភាពរស់នៅ ។

លោករដ្ឋមន្ត្រីបានក្រើនរំលឹកដល់ក្មួយៗទាំងអស់ ត្រូវតែបន្តការខិតខំរៀនសូត្រធ្វើឡើងបន្ថែមទៀត ដើម្បីក្លាយជា ធនធានមនុស្សដ៏ប្រកបដោយសក្តានុពល សម្រាប់ក្រុមគ្រួសារ និងប្រទេសជាតិ។

ដើម្បីជាការលើកទឹកចិត្ត ក្រោយជំនួបរវាងលោក និងសិស្សពូកែទាំង៤៨៧នាក់នៅទូទាំងស្រុកពញាឮ លោក រដ្ឋមន្ត្រីបានផ្ដល់លើម៉ូតូថ្មីមួយគ្រឿងសម្រាប់សិស្សដែលជាប់និទ្ទេសA ។ ចំណែកក្មួយៗដែលជាប់និទ្ទេស B,C,D និង E ក៏បានទទួលនូវថវិកាឧបត្ថម្ភមួយចំនួនពីលោករដ្ឋមន្ត្រីផងដែរ ៕ សុខខេមរា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print