ឃាត់ខ្លួនជនសង្ស័យប្រើប្រាស់គ្រឿងញៀន១៤នាក់ នៅខារ៉ាអូខេពីរ៉ាមីតចាស់

ចែករំលែក៖

ខេត្តសៀមរាប ៖ នគរបាលខេត្តសៀមរាបឃាត់មនុស្សប្រុស-ស្រី១៤នាក់ ពាក់ព័ន្ធករណីចាត់ចែងនិងសម្រួលឲ្យប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននៅទីតាំងខារ៉ាអូខេយីហោ« ពីរ៉ាមីតចាស់ ។ ករណីឃាត់ខ្លួនធ្វើឡើងនៅវេលាម៉ោង១ និង៣០នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១១ ខែកញ្ញ ឆ្នាំ២០១៨ ស្ថិតនៅភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុង ខេត្តសៀមរាប។

លោកឧត្តមសេនីយ៍ត្រី អ៊ុំ អមរា ស្នងការរងទទួលផែនប្រឆាំងបទល្មើស បានឲ្យដឹងនៅព្រឹកថ្ងៃទី១១នេះថា ការចុះបង្ក្រាបនេះដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការ នគរខេត្តសៀមរាប និងលោកឧត្តមសេនីយ៍ត្រី អ៊ុំអមរា ស្នងការរងទទួលផែនប្រឆាំងបទល្មើសដោយមានការចូលរួមសម្របសម្រួលពីលោក កើត វណ្ណារ៉េត ព្រះរាជអា ជ្ញា ខេត្តសៀមរាបនិងលោក សំរឹទ្ធសុខុនព្រះរាជ អាជ្ញារងបានដឹកនាំកម្លាំងការិយាល័យប្រឆាំងគ្រឿង ញៀន ដោយមានការចូលរួមសហការពីកម្លាំងចម្រុះចំណុះឲ្យស្នងការដ្ឋាននគរបាលខេត្តសៀមរាបបានចុះបង្ក្រាបករណីចាត់ ចែងនិងសំរួលឲ្យប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននៅទីតាំងខារ៉ាអូខេវី (ខារ៉ាអូខេពីរ៉ាមីតចាស់ ) ស្ថិតនៅភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុង ខេត្តសៀមរាប ឃាត់ខ្លួនជនសង្ស័យចំនួន១៤នាក់ស្រី ៥នាក់ ។
វត្ថុតាងដកហូត៖ ខេពណ៌ស(ketamine) ចំនួន១៦កញ្ចប់ និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន។

បច្ចុប្បន្នកម្លាំងនគរបាលជំនាញបាននាំខ្លួនមកធ្វើការសាកសួរដើម្បីចាត់ការតាមច្បាប់ ឯទីតាំងខារ៉ាអូខេនោះត្រូវបានសមត្ថកិច្ចបិទបណ្តោះអាសន្នសិន ៕ ប៊ុនរិទ្ធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print