បុរសម្នាក់របួសបាក់ជើងម្ខាង ខណៈបើកម៉ូតូមិនប្រយ័ត្នបុករថយន្តម៉ាស្តារ

ចែករំលែក៖

ភ្នំពេញ ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងម៉ូតូនឹងរថយន្ត បណ្ដាលឲ្យបុរស២នាក់ របួសធ្ងន់ស្រាល បន្ទាប់ពីពួកគេជិះម៉ូតូមួយគ្រឿងឌុបគ្នា ក្នុងល្បឿនលឿនមិនប្រយ័ត្នជ្រុលទៅបុករថយន្តបើកឆ្លងផ្លូវ កាលវេលាម៉ោង ១១នឹង៣០នាទីព្រឹកថ្ងៃអង្គារ ២កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្ដោយផ្លូវ៣០ម៉ែត្រឬហៅផ្លូវទ្រុងមាន់ ភូមិទ្រា ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមាន ជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៍មានពីសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសពីរនាក់ជិះម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរី០១៦ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1FL-7093 ធ្វើដណើរតាមបណ្ដោយផ្លូវទ្រុងមាន់ក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនដោយខ្វះការប្រុងប្រយ័ត្នមកដល់ចំណុចផ្លូវបំបែកជាបួន ក៏ជ្រុលទៅបុករថយន្តមួយគ្រឿងកំពុងបើកឆ្លងផ្លូវ ម៉ាកម៉ាស្ដា ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AC-2220 បណ្ដាលបុរសម្នាក់រងរបួសជើងត្រូវរថយន្តមន្ទីពេទ្យឯកជនដឹកយកទៅជួយសង្រ្គោះភ្លាមៗ ។

ក្រោកើតហេតុសមត្ថកិច្ចជំនាញបានចុះមកដល់កន្លែហកើតហេតុធ្វើការវាស់វែងយករថយន្តនឹងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននឍគបាលខណ្ឌមានជ័យរងចាំដោះស្រាយនៅពេលក្រោយ  ៕ ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print