ចេញពីផ្ទះសង្សាត្រូវចោរវាយប្លន់ម៉ូតូទៅបាត់

ចែករំលែក៖

ភ្នំពេញ៖​ យុវជនម្នាក់បានជិះម៉ូតូហុងដាឌ្រីមសង់ចេញពីដេកផ្ទះសង្សារបំណងទៅបន្ទប់ជួលខ្លួនវិញក៏ត្រូវជនសង្ស័យមានគ្នា៤នាក់ជិះម៉ូតូ២គ្រឿងមកវាយប្លន់យកម៉ូតូគេចខ្លួនបាត់ដោយសុវត្តិភាព។

​   ហេតុការណ៍​នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២និង២០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី១២​ខែកញ្ញា​ឆ្នាំ២០១៨​ នៅចំណុចមុខម៉ាស្ទ័រ​ ស៊ុបគីស៊ុប​ តាមបណ្តោយផ្លូវលេខ៩៥​ កែងផ្លូវម៉ៅសេទុង​ ស្ថិតក្នុងសង្កាត់បឹកកេងកងទី៣​ ខណ្ឌចំការមន​រាជធានីភ្នំពេញ​។

​ ជនរងគ្រោះឈ្មោះ​  រុនរត្ននី​ ភេទប្រុសអាយុ២០​ ឆ្នាំ​ មុខរបរបុគ្គលិកម៉ាស្ទ័រស៊ុបគីស៊ុប​ ស្នាក់ស្ទឹងមានជ័យ​។ ជិះម៉ូតូម៉ាកហុងដា​ ឌ្រីមសង់ស៊េរីឆ្នាំ២០១៨​ ពណ៍ខ្មៅ​ ពាក់ស្លាកលេខឧត្តមានជ័​យ​ 1D 3069. ។

​  ជនរងគ្រោះបានអោយដឹងថា​ មុនពេលកើតហេតុរូបគាត់បានជិះម៉ូតូទើបនិងចេញពីបន្ទប់ជួលសង្សារដែលនៅក្បែរកន្លែងកើតហេតុដែរបំណងទៅបន្ទប់ជួលខ្លួននៅម្តុំស្ទឹងមានជ័យ​ ដោយធ្វើដំណើរតាមបណ្តោយផ្លូវលេខ៩៥​ ក្នុងទិសដៅពីជើងទៅត្បូងខណះមកដល់ចំណុចកើតហេតុស្រាប់តែមានជនសង្ស័យមានគ្នា៤នាក់ជិះម៉ូតូ២គ្រឿងមិនចាំស្លាកលេខមកពីក្រោយហើយបានជិះមកស្ទាក់មុខរួចស្ទុះមកវាយរួបគាត់ធ្វើអោយគាត់ភ័យរត់ចោលម៉ូតូត្រូវបានជនសង្ស័យលើកជិះទៅបាត់។

​   ក្រោយពេលកើតហេតុរយះពេលយ៉ាងយូនៅមិនទាន់ឃើញសមត្ថកិច្ចមូលដ្ឋានមកកន្លែងកើតហេតុទើបអ្នកសាព័ត៌មានដឹកជនរងគ្រោះទៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹកកេងកងទី៣ដើម្បីដាក់ពាក្យបណ្តឹង៕សុខាសែនជ័យ

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print