បុរសវ័យ៤៩ឆ្នាំ ដួលពីលើទូកផ្កាប់មុខចូលក្នុងទឹកលង់ស្លាប់ សង្ស័យខ្យល់គ

ចែករំលែក៖

ខេត្តកំពង់ចាម ៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចសន្និដ្ឋានថា បានស្លាប់ដោយលង់ទឹក ស្របពេលជនរងគ្រោះខ្យល់គ ខណៈជិះទូកទៅច្រូតស្មៅនៅចំណុចទួលត្រដក់ពង ស្ថិតក្នុងភូមិកំពង់ស្តីក្នុង ឃុំកំពង់រាប ស្រុកកោះសូទិន ខេត្តកំពង់ចាម ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ ក្នុងអំឡុងម៉ោងប្រហែល៣រសៀល ។

របាយការណ៍សមត្ថកិច្ចស្រុកកោះសូទិនឲ្យដឹងថា ជនរងគ្រោះឈ្មោះ ភឿង ផា ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិខ្មែរ នៅភូមិកំពង់ស្តីលើ ឃុំកំពង់រាប ស្រុកកោះសូទិន ខេត្តកំពង់ចាម។

របាយការណ៍បន្តថា ក្រោយពីទទួលបានព័ត៌មានភ្លាមកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកកោះសូទិន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់រាប ចុះដល់កន្លែងកើតហេតុ ខណៈសពត្រូវបានក្រុមគ្រួសារ និងប្រជាពលរដ្ឋស្រង់មកដាក់លើផ្ទះ សមត្ថកិច្ចជំនាញក៏បានបង្កើតគណៈកម្មាធិការត្រួតពិនិត្យសាកសព ដោយមានការចូលរួមពីគ្រូពេទ្យ មេភូមិ ក្រុមប្រឹក្សាឃុំ ។

មន្ត្រីជំនាញដែលបានចុះពិនិត្យសពបានអះអាងថា ផ្អែកតាមការធ្វើកោសល្យវិច្ច័យពិនិត្យសាកសពឃើញថា ៖ ១-ផ្នែកក្បាលៈពុំមានស្លាកស្នាមអ្វីទេ
២-ផ្នែក កពុំមានស្លាកស្នាមអ្វីទេ
៣-ផ្នែកដងខ្លួន ពុំមានស្លាកស្នាមអ្វីទេ។
៤-ផ្នែកអវៈយវៈ ពុំមានស្លាកស្នាមអ្វីទេ

ផ្អែកតាមការធ្វើកោសល្យវិច្ច័យនិងតាមការបំភ្លឺរបស់គ្រួសារសព និងសាក្សីទៅជាមួយមានឈ្មោះ យឿន អេង ឈ្មោះ លាង លីហួ និងឈ្មោះ ផា បញ្ញា (ត្រូវជាកូនជនរងគ្រោះ) សមត្ថកិច្ចសន្និដ្ឋានថា ជនរគ្រោះឈ្មោះ ភឿង ផា ស្លាប់ដោយលង់ទឹក ដោយខ្លួនឯង ពិតប្រាកដមែន ពុំមានពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌឡើយ។

ក្រុមគ្រួសារជនរងគ្រោះ (សព) ឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះជិះទូកទៅច្រូតស្មៅក្នុងទឹក មានគ្នា៤ នាក់ ហើយបំបែកគ្នាច្រូតរៀងៗខ្លួន ។ គ្រួសារបន្តថា ដោយស្ថានភាពអាកាសធាតុមេឃក្តៅខ្លាំងសង្ស័យថា ខ្យល់គ បណ្តាលឲ្យដួលឈ្លក់ទឹក (ជំរៅប្រហែល០១ម៉ែត្រ)ស្លាប់តែម្តង៕ វណ្ណៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print