ក្រោយរយៈពេល១៧ឆ្នាំ ការឈឺចាប់នៅតែអូសបន្លាយពីមួយថ្ងៃទៅមួយថ្ងៃហើយកាន់តែរីករាលដាលលើពិភពលោក

ចែករំលែក៖

នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ ២០០១ បានក្លាយជាព្រឹត្តិការណ៍កក្រើកពិភពលោក ដោយសារភេរវករ ១៩នាក់ បានប្លន់យន្តហោះវាយប្រហារទៅលើមជ្ឈមណ្ឌល ពាណិជ្ជកម្មពិភពលោកសម្លាប់មនុស្ស គ្មានកំហុសជាច្រើន ។ ការវាយប្រហារនោះបានបង្កឲ្យឈឺចាប់ដល់ ពលរដ្ឋ អាមេរិក ទាំងមូល ។

ប៉ុន្តែអ្វីដែលឈឺចាប់ជាងនេះនោះគឺ សង្គ្រាមវាយប្រហារភេរវកម្ម ដឹកនាំដោយ អាមេរិក រយៈពេល១៧ឆ្នាំដូចគ្នា ហើយ អ្នកស្លាប់មិនមែន ជិត៣០០០នាក់ដូចនៅ អាមេរិកឡើយ គឺរាប់លានលាននាក់ និង ធ្វើឲ្យពលរដ្ឋ រាប់សិបលាននាក់ទៀត ភៀសខ្លួនដោយសារ តែសង្គ្រាមប្រឆាំង ភេរវកម្មអស់ពីប្រទេសមួយ ចូលដល់ ប្រទេសមួយផ្សេងទៀត។

ការវាយប្រហារភេរវកម្មនៅថ្ងៃទី ១១ ខែកញ្ញានៅអាមេរិក បានធ្វើឲ្យខាតបង់ ទឹកប្រាក់ ជាង១០ពាន់លានដុល្លារ។ ប៉ុន្តែមិនស្មើនឹងមួយភាគនៃការចំណាយរបស់អាមេរិកនៅក្នុងសង្គ្រាមប្រឆាំងភេរវកម្ម និង បំផ្លាញទីក្រុងស្ទើរតែទាំងមូលនោះឡើយ ។

ក្រោយរយៈពេល១៧ឆ្នាំ នៃការវាយ ប្រហារភេរវកម្មទៅលើមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក WTO ថ្ងៃទី១១ខែកញ្ញា ឆ្នាំ២០០១ ដោយក្រុមភេរវករបានប្លន់យន្តហោះដឹកអ្នកដំណើរ បើកបុកអគារភ្លោះ របស់មជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក បណ្តាលឲ្យមនុស្សជិត ៣០០០នាក់ស្លាប់ ។ មកទល់ពេលនេះ នៅមានជនរងគ្រោះជាង ១.១០០នាក់ទៀត មិនទាន់កំណត់អត្ត សញ្ញាណនៅឡើយ ។

នៅបន្ទប់ពិសោធ ក្នុងទីក្រុងញូវយ៉ក ក្រុមអ្នកជំនាញបានធ្វើការយ៉ាងសកម្ម ដើម្បី កំណត់អត្តសញ្ញាណជនរងគ្រោះ។ ការធ្វើតេស្ត DNA មិនអាចធានាពីការជោគ ជ័យនោះឡើយ ដោយត្រូវធ្វើតេស្តជាច្រើនលើកច្រើនសារ។ បំណែកសាកសពជាង​២២.០០០ កំណាត់ត្រូវបានរកឃើញ ក្រោមគំនរអគារបាក់បែកនៅមិនទាន់ កំណត់អត្តសញ្ញាណនៅឡើយ ។

សារព័ត៌មាន AFP បានផ្សាយថា មក ទល់ពេលនេះ មានតែសព ១.៦៤២ នាក់ក្នុងចំណោម២៧៥៣នាក់ដែលស្លាប់បានកំណត់អត្តសញ្ញាណ ។ អ្នកដែលមិនទាន់កំណត់អត្តសញ្ញាណគឺមិនមានព័ត៌មាន គ្រប់គ្រាន់ ចំណែក DNA ត្រូវបានបំផ្លាញ ដោយលក្ខណៈផ្សេងៗ ដូចជាភ្លើង ,ពន្លឺ ព្រះអាទិត្យ ,ថាមពលយន្តហោះនៅកន្លែង កើតហេតុ។

ការងារកំណត់អត្តសញ្ញាណ ត្រូវបានធ្វើឡើងនៅក្នុងបន្ទប់ពិសោធន៍មានចម្ងាយ ពី Ground Zero ប្រមាណ២គីឡូ ម៉ែត្រ។គ្រួសារ ជនរងគ្រោះតែងតែ ចូលទៅកាន់ទីនោះ ដែលមានការរក្សា DNA មនុស្ស ជាង១៧.០០០នាក់។ សាច់ញាតិដើរតួនាទីយ៉ាងសំខាន់នៅក្នុងការ ជួយកំណត់អត្តសញ្ញាណជនរងគ្រោះ។

ក្រោយរយៈពេល១៧ឆ្នាំនៃការវាយ ប្រហារភេរវកម្ម អាមេរិកក៏បានចាប់ផ្តើមធ្វើសង្គ្រាមវាយប្រហារទៅលើក្រុមភេរវកម្ម អាល់កៃដា នៅប្រទេសអាហ្វហ្គានីស្ថាន អីុរ៉ាក់ និងប្រទេសមួយចំនួនទៀត តាំងពី ពេលនោះមក ។ ប៉ុន្តែ ក្រុមភេរវកម្មនៅតែ បន្តមានវត្តមាននៅជុំវិញពិភពលោក ហើយកាន់តែច្រើនឡើងថែមទៀត៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print