រថយន្តយីឌុបសណ្តោងរ៉ឺម៉ក របស់ថៅកែជនជាតិចិន ផ្ទុកលើសទម្ងន់ត្រូវបានដោះលែង ដោយមិនបានសាងឥវ៉ាន់ចេញនោះទេ

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ រថយន្តយីឌុបសណ្តោងរ៉ឺម៉ក ខុសបច្ចេកទេស ផ្ទុកលើសទម្ងន់ចេញពីប្រទេសឡាវ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ ត្រូវបានដោះលែងទៅហើយ ក្រោយពីឃាត់ទុកផាកពិន័យអស់រយះពេល ជិត២០ថ្ងៃ ដោយម្ចាស់ជាជនជាតិចិនបានទុក ដើម្បីរត់ការទៅដល់ក្រសួងបង់ផាក ពិន័យរួចបានខលបញ្ជាមកខាង ស្ថានីយជញ្ជីងឲ្យដោះលែងជាបន្ទាន់ ដោយមិនបានសាងឥវ៉ាន់ចេញនោះទេ កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៨ ។

ប្រភពពីមន្ត្រីជញ្ជីងអូរពងមាន់បានឲ្យដឹងថាៈ រថយន្តខាងលើ ដែលមានថៅកែជាជនជាតិចិន ហើយផ្ទុកស៊ីម៉ង់ត៍លើសនោះ ត្រូវបានដោះលែងទៅវិញហើយ ហើយមិនបានសាងចេញ ឬក៏រើឥវ៉ាន់ ដែលលើសនោះចេញដាក់រថយន្តផ្សេងទេ ព្រោះថៅកែចិនបានរត់ការទៅ ដល់ក្រសួងបង់ផាកពិន័យ នៅក្រសួងរួចរាល់ហើយ ហើយខាងក្រសួងបានខលមកឲ្យស្ថានីយជញ្ជីងអូរពងមាន់ ដោះលែងទៅយ៉ាងរលូន ចំណែកឯកសារប័ណ្ណពាក់ព័ន្ធ គឺខាងលេខាធិការដ្ឋានរបស់ក្រសួងគេអ្នកធ្វើ។

ចំណែកលោករស់ សុខាន់ ប្រធានជញ្ជីងបានឲ្យដឹងនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ ថា ក្រោយពីការឃាត់ទុកក្នុងការផ្ទុក លើសទម្ងន់កាលពីថ្ងៃទី២២ ខែសីហា គិតមកដល់ថ្ងៃទី៨ ខែកញ្ញា ជិត២០ថ្ងៃហើយ ក្រោយពីថៅកែចិនបានរត់ទៅដល់ ក្រសួងសាធារណការ និងដឹកជញ្ចូន បានខលបញ្ជាឲ្យដោយលែង។

លោកបញ្ជាក់ទៀតថាមុនពេលឲ្យទៅ គេបានសាងចេញត្រឹមត្រូវ មិនម៉ែនឲ្យទៅទាំងបែបនេះទេ។

គួររំលឹកថាៈរថយន្តនោះឲ្យទៅដោយ មិនបានសាងឥវ៉ាន់ចេញនោះទេ បើយោងតាមប្រភពពីមន្ត្រីជញ្ជីង ម្នាក់ដោយមិនបញ្ចេញឈ្មោះ ក្រោយពីបានទទួលទូរស្ទព៍ពីលេខាធិការដ្ឋានមកគឺឲ្យរថយន្តខាងលើនោះទៅភ្លាម ដោយមិនបានសាងឥវ៉ាន់ចេញ ដូចប្រសាសន៍លោករស់ សុខាន់ ប្រធានស្ថានីយជញ្ជីងបាន បញ្ជាក់នោះទេ ហើយយើងក៏មិនដឹងថាឥវ៉ាន់អ្វី ពិតប្រាកដនោះដែរ។ ក្រោយពីការឃាត់ទុកអស់រយះពេល ជិត២០ថ្ងៃមកនេះ ហើយរថយន្តនោះក៏បានវិលត្រឡប់ចូលទឹកដីខ្លួនវិញហើយដែរ ក្រោយពីទម្លាក់ឥវ៉ាន់ឲ្យម៉ូយរួច នេះបើតាមការបញ្ជាក់ពីលោកយួន ឌីណា ប្រធានច្រកស្តីទីព្រំដែន កម្ពុជាឡាវ ត្រពាំងគ្រៀល ៕ មាស សុផាត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print