ប្លន់ម៉ូតូ ពីភ្នំពេញ មកជាប់អន្ទាក់សមត្ថកិច្ចនៅខេត្តកំពង់ឆ្នាំង

ចែករំលែក៖

កំពង់ឆ្នាំង ៖ ជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ សហការជាមួយនសមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំង ធ្វើការឃាត់ជាបន្តបន្ទាប់ ក្រោយពេលដែលសមត្ថកិច្ចស្រាវជ្រាវរកឃើញថា ជនសង្ស័យទាំងពីរនាក់នេះបានពាក់ព័ន្ធនិង ករណីប្លន់ម៉ូតូយកពីភ្នំពេញ មកលាក់ទុកនៅ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។ ហេតុការណ៍ភ្ញាក់ផ្អើលនេះ គឺបានកើតឡើងកាលពីរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ នៅភូមិសាស្រ្តស្រុកកំពង់ត្រឡាច

សមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យដែលធ្វើការឃាត់ខ្លួនេះ ម្នាក់ឈ្មោះ ឈ្មោះ លី សុខហេង អាយុ​ ៣១ ឆ្នាំ ភេទប្រុស រស់នៅ ច្រាំងចំរេះ ខ័ណ្ឌឫស្សីកែវ រាជធានីភ្នំពេញ និងម្នាក់ទៀតឈ្មោះ រូ ម៉ៅជួប អាយុ ១៨ឆ្នាំ ភេទប្រុស រស់នៅស្វាយប៉ាក ខ័ណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានអោយដឹងថា បន្ទាប់ពីបានធ្វើការស្រាវជ្រាវតាមជំនាញរួចមកសមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ បាហការ ជាមួយសមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំង ក្នុងប្រតិបត្តិការរកក្រុមជនសង្ស័យចំនួន២នាក់ ដែលបានធ្វើសកម្មភាពលួចម៉ូតូយកមកសម្ងំលាក់ខ្លួនក្នុងមូលដ្ឋាននេះ ។

ក្រោយពីធ្វើការស្រាវជ្រាវយ៉ាងល្អិតល្អន់ ពីមន្រ្តីជំនាញ សមត្ថកិច្ចបានរកឃើញមុខសញ្ញាចំនួន២នាក់ រួមនិង វត្ថុតាង ម៉ូតូហុងដាសេ១២៥ ១គ្រឿង ដែលក្រុមជនសង្ស័យបានធ្វើសកម្មភាពប្លន់យកម៉ូតូនេះមក ។ ក្រោយពីធ្វើការសួរនាំតាមនីតិវិធី សមត្ថកិច្ចនគបាលបានកសាងសំណុំរឿង ទៅស្នងការដ្ឋានរាជធានីភ្នំពេញដើម្បី​ បានចាត់ការតាមនីតិវិធី ៕​ ចន្ថា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print