មុខសញ្ញាឆក់យ៉ាងសកម្មនៅមុខអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញត្រូវនគរបាលឃាត់បានហើយ

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនគរបាលធ្វើការបង្ក្រាប់ក្រុមចោរឆក់យ៉ាងសកម្មនៅមុខអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ ស្ថិតនៅលើផ្លូវសហព័ន្ធរុស្ស៊ី ភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ បានចំនួនចំនួន៣នាក់ ក្រោយពីធ្វើសកម្មភាពឆក់កាបូប ២ករណីផ្សេងគ្នា កាលពីវេលាម៉ោង៨យប់ និងនៅវេលាម៉ោង១១៖៣០នាទីយប់ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨។

សមត្ថកិច្ចបានឲ្យដឹងថា ករណីទី១- ឃាត់ខ្លួនជនសង្ស័យបានម្នាក់ ឈ្មោះ កែវ សុវណ្ណរចនា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ កម្មករសំណង់ មានទីលំនៅភូមិទួលព្រិច សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ។ ចំណែកបក្ខពួកម្នាក់ទៀត ឈ្មោះ ជាតិ អាយុ២០ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិគោករកា សង្កាត់គោករកា ខណ្ឌព្រែកព្នៅ បានរត់គេចខ្លួនបាត់។

រីឯជនសង្ស័យ ករណីទី២- សមត្ថកិច្ចចាប់ខ្លួនបាន២នាក់ ទី១. ឈ្មោះ រឿន សុភ័ក្រ្តា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ សិស្ស មានទីលំនៅភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងកបរសាំង ខណ្ឌពោធិសែនជ័យ។ ទី២. ឈ្មោះ វុទ្ធ សកណា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ។

សមត្ថកិច្ចបន្តថា ជនរងគ្រោះ ក្នុងករណីទី១ ឈ្មោះ សេង ហម ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរ ជាងជួសជុលរថយន្ត មានទីលំនៅផ្ទះលេខ៩ ផ្លូវលេខ៥១៤ ក្រុម១៣ សង្កាត់បឹងកក់១ ខណ្ឌទួលគោក ហើយសម្ភារៈ និងកាបូប ត្រូវបានប្រគល់ជួនជនរងគ្រោះវិញ។ ចំណែកជនរងគ្រោះ ក្នុងករណីទី២ ឈ្មោះ RUI FAIIAN ជាជនជាតិចិន ភេទប្រុស អាយុ៣០ឆ្នាំ ស្នាក់នៅភូមិជ្រៃកោង សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ។

សមត្ថកិច្ចបន្តទៀតថា ក្រោយពីជនសង្ស័យធ្វើសកម្មភាពឆក់កាបូបពីជនរងគ្រោះទាំង២ករណី ត្រូវបានកម្លាំងល្បាតរបស់នគរបាលខណ្ឌពោធិសែនជ័យ និងកម្លាំងប៉ុស្តិ៍រដ្ឋបាលកាកាប២ កំពុងល្បាតក៏ប្រទះឃើញដេញស្ទាក់ចាប់ខ្លួនបាន សរុប២លើក បាន៣នាក់ ដកហូតបានម៉ូតូ២គ្រឿង ដែលជនសង្ស័យជិះធ្វើសកម្មភាព។

ក្រោយពីចាប់ខ្លួនបាន ជនសង្ស័យនាំទៅសាកសួរនៅប៉ុស្តិ៍កាកាប២ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅផ្នែកជំនាញ អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ចាត់ការបន្តតាមនីតិវិធីច្បាប់ ៕ សុខាសែនជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print