ឃាត់បុរសខឹងចៅសង្កាត់មិនបញ្ជាក់លិខិតស្នាក់នៅឲ្យ យកដុំថ្មគប់កញ្ចក់រោងយាម

ចែករំលែក៖

ភ្នំពេញ : បុរសម្នាក់ត្រូវកម្លាំងនគរបាលចាប់វាយខ្នោះ បន្ទាប់ពីវាយបំផ្លាញប៉ុស្តិ៍យាមតម្រូតបញ្ជាការពារក្រុង បណ្ដាលឲ្យបែកកញ្ចក់ដោយសារខឹងលោកចៅសង្កាត់ទន្លេបាសាក់ មិនបញ្ជាក់លិខិតស្នាក់នៅឲ្យ ។ ហេតុការនេះបង្កការភ្ញាក់ផ្អើលប្រជាពលរដ្ឋអ្នកដំណើរចាមរោមមើលពេញដងផ្លូវ កាលវេលាម៉ោង១១ព្រឹក ថ្ងៃទី១២ ខែ កញ្ញា ឆ្នាំ ២០១៨ នៅចំណុចប៉ុស្តិ៍យាមតម្រូតបញ្ជាការពារ តាមផ្លូវព្រះនរោត្ដម កែងផ្លូវ៤៦២ ស្ថិតនៅភូមិ១៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។

ឃាត់ខ្លួនឈ្មោះ ស្រី សានីរ៉ា ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរគ្មាន ស្នាក់នៅភូមិ១៦ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញដោយទទួលស្គាល់ធ្លាប់ប្រើប្រាស់គ្រឿងញៀនពិតប្រាកដមែន ហើយបញ្ជាក់ថា មូលហេតុ ដែលខឹងយកដុំថ្មគប់កញ្ចក់ប៉ុស្តិ៍ យាមបណ្ដាលបែកកញ្ចក់ដោយខឹងលោកចៅសង្កាត់មិនព្រមបញ្ជាក់លិខិត ស្នាមឲ្យខ្លួនពិតប្រាកដជារស់នៅសង្កាត់ទន្លេបាសាក់ ដើម្បីយកលិខិតបញ្ជាក់ទើបកន្លែងធ្វើការឲ្យចូលបាន ។

សមត្ថកិច្ចបញ្ជាក់ថាក្រោយពីទទួលលដំណឹងពីតម្រូតបញ្ជាការពាររាជធានីភ្នំពេញបានប្រាប់ថា មានបុរសម្នាក់ជាអតីតកូនប្រុសមានឪពុកធ្លាប់ឈរយាមនៅគោល និងដែរហើយក៏ចូលចូលនិវត្តន៍ បាត់ហើយតែបែរជាកូនប្រុសគាត់មកអុកឡុក ខឹងមកពីណាទេយកដុំថ្មមកគប់កញ្ចក់ប៉ុស្តិ៍យាមបែរអស់រួចចុះមកដល់កន្លែងកើតហេតុក៏សួរនាំ និងអញ្ចើញបុរសបង្កទៅប៉ុស្តិ៍តែមិនព្រមទៅហើយសមត្ថកិច្ចចាប់វាយខ្នោះយកទៅនគរបាលប៉ុស្តិ៍ដើម្បីសាកសួរនាំបន្ត ។

សមត្ថកិច្ចនគរបាកប៉ុស្តិ៍បានបន្តថាក្រោយពីឃាត់ខ្លួនបុរសបង្កបំផ្លាញទ្រព្យសម្បត្តិរដ្ឋដោយឆ្លើយថាខឹងលោកចៅសង្កាត់មិនព្រមបញ្ជាក់ទីលំនៅឲ្យទើបខ្លួនខឹងរហូតយកដុំថ្មគប់កញ្ចក់ប៉ុស្តិ៍ហើយក៏បានឆ្លើយសារភាព ខ្លួនយប់មិញទើប និងជក់គ្រឿងញៀនផងដែរ បច្ចុប្បន្នជនសង្ស័យឃាត់ខ្លួនជាបណ្ដោះអាសន្នសិននៅអធិការដ្ឋាននគរបាលខណ្ឌចំការមនរងចាំចាត់ការបន្តតាមនីតិវិធី បញ្ជូលទៅមណ្ឌលឱកាសខ្ញុំបន្សោបគ្រឿងញៀន ៕ ស រស្មី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print