ខេត្តកំពង់ចាម ៖ នគរបាលជំនាញខេត្ត សហការជាមួយជំនាញស្រុកព្រៃឈរ កាលពីវេលា ម៉ោង១០និង ២០ នាទី ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ម្សិលមិញនេះ បានបើកប្រតិការមបង្ក្រាប ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ក្នុងនោះកម្លាំងបានឃាត់មនុស្ស៣នាក់ ដកហូតថ្នាំញៀនមួយចំនួន ។
នគរបាលស្រុកព្រៃឈរឲ្យដឹងថា ការចុះបង្ក្រាបករណីខាងលើនេះ ធ្វើឡើងនៅចំណុចភូមិ ត្រពាំងជីនាង ឃុំល្វា ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
នគរបាលបានបង្ហាញឈ្មោះជនសង្ស័យដែលត្រូវឃាត់ខ្លួន ទី១-ឈ្មោះ ប៉ាត តា ភេទប្រុស អាយុ៣២ឆ្នាំ ជាតិខ្មែរ នៅភូមិត្រពាំងជីនាង ឃំុល្វា ស្រុកព្រៃឈរ ខេត្តកំពង់ចាម ទី២-ឈ្មោះ ហង់ ទីណា ភេទប្រុស អាយុ៣០ឆ្នាំ ជាតិខ្មែរ នៅភូមិត្រពាំងជីនាង ឃុំល្វា ស្រុកព្រៃឈរ ខេត្តកំពង់ចាម និង៣-ឈ្មោះ ស៊្រុន ជា ភេទប្រុស អាយុ២៧ឆ្នាំ ជាតិខ្មែរ នៅភូមិទំពរ ឃំុត្រពាំងគរ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។
បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ ត្រូវបានកម្លាំងនាំខ្លួនសួរនាំនៅអធិការដ្ឋាននគរបាលស្រុក ព្រៃឈើ ដើម្បីកសាងសំណុំរឿងត្រៀមបញ្ជូនទៅតុលាការចាត់ការតាមច្បាប់ ៕ វណ្ណៈ