ប្រទេសរុស្ស៊ីនិងប្រទេសចិនបង្ហាញអាវុធទំនើប២នៅក្នុងសមយុទ្ធ ទ្រង់ទ្រាយធំបំផុតក្នុងប្រវត្តិសាស្ត្រ

ចែករំលែក៖

កាលពីថ្ងៃទី១១ខែកញ្ញា សមយុទ្ធយោធាយុទ្ធសាស្រ្តដ៏ធំបំផុត Vostok-2018 ឬ East-2018 របស់រុស្ស៊ី បានចាប់ផ្តើមហើយនៅតំបន់ជ្រោយខាងកើតនៃប្រទេសមួយនេះ។យោងតាមក្រសួងការពារជាតិរុស្ស៊ី បានឲ្យដឹងថា ហ្គេមសង្គ្រាមដែលមាន រយៈពេល៥ថ្ងៃនេះ កំពុងធ្វើឡើងនៅតំបន់ហ្វឹកហាត់ស៊ូហ្គុល ស្ថិតក្នុងតំបន់ត្រាំង បៃកាល់ ដែលជាសមយុទ្ធយោធាធំបំផុត របស់ពួកគេ ចាប់តាំងពីឆ្នាំ១៩៨១មក។

ពួកគេ បានបន្តថា វាជាប់ពាក់ព័ន្ធនឹង ទាហានជាង៣០ម៉ឺននាក់ រថយន្ត រថពាស ដែក រថក្រោះ៣៦.០០០គ្រឿង យន្តហោះ ១ពាន់គ្រឿង និងនាវាចម្បាំង៨០គ្រឿង។ ដោយឡែក ចិនដែលបានចូលរួមហ្គេម សង្រ្គាមមួយនេះដែរ បានបញ្ជូនទាហាន របស់ខ្លួន៣.២០០នាក់ទៅចូលរួមសមយុទ្ធជាមួយនឹងអាវុធយុទ្ធភណ្ឌ១ពាន់ដើម យន្តហោះចម្បាំង និងឧទ្ធម្ភាគចក្រ៣០ គ្រឿង ហើយនិងមានគោលដៅដើម្បីសាកល្បងសមត្ថភាពប្រយុទ្ធពិតរបស់ទាហានពួកគេ។ ទាហានដំបូងរបស់ចិន បានធ្វើ ដំណើរមកដល់ទីលានធ្វើសមយុទ្ធកាលពីពាក់កណ្តាលខែសីហាកន្លងទៅ។

យោងតាមផែនការសមយុទ្ធយោធា ចម្រុះ បានឲ្យដឹងថា នៅថ្ងៃព្រហស្បតិ៍ ខាងមុខនេះ កងបញ្ជាការរុស្ស៊ី និងចិន នឹងបញ្ចប់សេចក្តីព្រាងផែនការប្រតិបត្តិការ ចម្រុះ ការរៀបចំប្រតិបត្តិការសម្របសម្រួល និងណែនាំទាហានឲ្យចូលរួមប្រយុទ្ធ។ ចំណែកឯការធ្វើសមយុទ្ធបាញ់គ្រាប់ពិត នឹងផ្តោតសំខាន់លើការធ្វើសង្រ្គាមប្រឆាំងនឹងការទប់ទល់របស់គូសត្រូវ ការឆ្លងកាត់ ឧបសគ្គនៅលើទឹក ការវាយប្រហារដោយ បាញ់គ្រាប់ពិត ហើយការត្រៀមខ្លួនវាយ ប្រហារ ស្ថិតនៅក្នុងចំណោមការងារជាច្រើនផ្សេងទៀត។

ក្រុមអ្នកសង្កេតការណ៍បានវាយតម្លៃ ពីអាវុធទំនើបៗដែលរុស្ស៊ីនិងចិន បានប្រើប្រាស់នៅក្នុងសមយុទ្ធទ្រង់ទ្រាយធំបំផុត មិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ ដែលមាន ឈ្មោះថា Vostok -2018ដែលបានចាប់ ផ្តើមកាលពីថ្ងៃទី១១ខែកញ្ញា ឆ្នាំ២០១៨ ដោយមានកម្លាំងទាហានជាង៣សែននាក់ចូលរួម ។

ខាងក្រោមនេះជាសព្វាវុធទំនើបៗ ដែលបានបង្ហាញវត្តមាននៅក្នុងសមយុទ្ធទ្រង់ទ្រាយធំ

រថក្រោះចម្បាំង Type-99

រថក្រោះType-99ជាប្រភេទរថក្រោះ ជំនាន់ទី៣ ទំនើបបំផុត នៅក្នុងជួរកង ទ័ពជើងគោកចិន ត្រូវបានផលិតឡើងនិង សាកល្បង លើកដំបូងនៅឆ្នាំ ១៩៩០ ។ បច្ចុប្បន្ននៅក្នុងជួរកម្លាំងទាហានជើង គោកចិន មានប្រមាណ ៣០០គ្រឿង ដាក់ ឲ្យប្រើប្រាស់។ រថក្រោះនេះ មានកម្លាំង ដល់ទៅ១.៥០០សេះ គឺមានកម្លាំងខ្លាំង ជាង រថក្រោះរបស់អាមេរិក ទៅទៀត។ កាណុងកាំភ្លើង រថក្រោះមានទំហំ១២៥ មិលី្លម៉ែត្រ ។

នាវាមីស៊ីល Gorshkov

នាវាចម្បាំងមីស៊ីល Gorshkov ជា ប្រភេទនាវាចម្បាំងបំបាំងកាយធុនធំលើកដំបូង ផលិតដោយបច្ចេកវិទ្យារុស្ស៊ីក្រោយសង្គ្រាមត្រជាក់បានបញ្ចប់ ។ នាវាចម្បាំង នេះមានប្រវែង ១៣៥ម៉ែត្រ ទទឹកង១៦ ម៉ែត្រ ចំណុះ៥៤០០តោន ត្រូវបានផលិត ឡើងដោយមានតួនាទីវាយ ប្រហារ រយៈ ចម្ងាយឆ្ងាយ ការពារដែនអាកាស ស្វែងរក នាវាមុជទឹក ។ នាវាខាងលើមានសមត្ថភាពខ្ពស់នៅក្នុងការធ្វើសង្គ្រាម របស់កម្លាំង ទាហានជើងទឹករុស្ស៊ីក្នុងសតវត្សទី២១នេះ។ អាវុធសំខាន់បំផុតនៅលើនាវាGorshkov គឺជើងទម្របាញ់មីស៊ីល១៦ដើម សម្រាប់ប្រឆាំងនាវាចម្បាំង ។ នៅក្នុងសម យុទ្ធនេះដែរនាវា Gorshkovនឹងបង្ហាញ សមត្ថភាព ធ្វើសង្គ្រាម ជាមួយនឹងមីស៊ីល Kalibr ដែលអាចបាញ់បានចម្ងាយ ដល់ ទៅ ២៥០០គីឡូម៉ែត្រ ។

ដើម្បីការពារ ប្រកបដោយប្រសិទ្ធភាព នាវា Gorshkov មានជើងទម្របាញ់មីស៊ីល ការពារ ដល់ទៅ៣២ដើម សម្រាប់ មីស៊ីល រយៈចម្ងាយ មធ្យម និងរយៈចម្ងាយខ្លី ។

រថក្រោះចម្បាំង T-90A

រថក្រោះT-90A ផលិតដោយរុស្ស៊ី ជាប្រភេទទំនើបបំផុត នាពេលបច្ចុប្បន្ន ដោយមានបំពាក់ ប្រព័ន្ធការពារខ្លួនយ៉ាង ទំនើបបំផុត Shtora-1 ដែលអាច បាញ់ កម្ទេច កាំជ្រួចមីស៊ីលប្រឆាំងរថក្រោះបានគ្រប់ពេល។

រថក្រោះT-90A បំពាក់កាំភ្លើង ធំ 2A46M5 មានកាណុង ១២៥មិលី្លម៉ែត្រ ដោយមានប្រព័ន្ធដាក់គ្រាប់ស្វ័យប្រវត្តិ។ អាវុធទំនើបបំផុតរបស់T-90Aគឺ មីស៊ីល ប្រឆាំងរថក្រោះ 9M119Refleks ដែល អាចបាញ់បានចម្ងាយ ពី ១០០ម៉ែត្រដល់ ៤.០០០ម៉ែត្រ ។ ក្រៅពីនេះក៏បានបំពាក់ កាំភ្លើងយន្ត សម្រាប់បាញ់ប្រហារទៅលើទាហានថ្មើរជើងផងដែរ។

យន្តហោះចម្បាំង ទមា្លក់គ្រាប់ Su 34

យន្តហោះទម្លាក់គ្រាប់យុទ្ធសាស្ត្រSu-34 ដ៏ទំនើបបំផុត ជំនួសយន្តហោះ ទម្លាក់គ្រាប់កាលពីជំនាន់ អតីតសហភាព សូវៀត Su-24 ។ យន្តហោះទមា្លក់គ្រាប់នេះ មានតួនាទីទម្លាក់គ្រាប់ទាំងនៅលើដែន សមុទ្រនិងដីគោគ មិនតែប៉ុណ្ណោះ បាន បំពាក់មីស៊ីល វាយប្រហារនៅលើដែន អាកាសទៀតផង ។ រុស្ស៊ីធ្លាប់បានបញ្ជូនយន្តហោះនេះទៅកាន់ស៊ីរីសម្រាប់ប្រឆាំងភេរវកម្ម កាលពីឆ្នាំ២០១៦។

នៅក្នុងសង្គ្រាមប្រទេសស៊ីរី យន្តហោះ Su-34 បានប្រើប្រាស់គ្រាប់បែកនាំផ្លូវ ដោយ ផ្កាយរណប KAB-500S និងមីស៊ីល វាយ ប្រហារនៅលើអាកាសR-73 ។ ប្រភេទ អាវុធនៅលើយន្តហោះSu-34 មានសមត្ថភាពវាយប្រហារចំគោលដៅខ្ពស់បំផុត ។

យន្តហោះចម្បាំង Su-35s របស់ចិន

យន្តហោះចម្បាំង Sukhoi (Su-35s )ជាប្រភេទយន្តហោះមានប្រៀប នៅលើដែនអាកាសរបស់រុស្ស៊ីនាពេលបច្ចុប្បន្ន។ យន្ត ហោះនេះមានសមត្ថភាពខ្ពស់ មិនចាញ់យន្តហោះចម្បាំងលោកខាងលិចឡើយ។ មិន តែប៉ុណ្ណោះ យន្តហោះចម្បាំងមានប្រព័ន្ធ បំបាំងកាយ និងតាមដានយន្តហោះរបស់ សត្រូវ បានដល់ទៅ៣០គ្រឿង ក្នុងរយៈ ចម្ងាយ៤០០គីឡូម៉ែត្រ ។ យន្តហោះនេះ បាញ់កម្ទេចគោលដៅ ៨កន្លែងក្នុងពេល តែមួយ ។

ចិនជាប្រទេសតែមួយគត់ លើពិភព លោកដែលមានយន្តហោះប្រភេទ Su-35s ។ កាលពីឆ្នាំ ២០១៥ចិនបានកុម៉្មងទិញយន្តហោះប្រភេទនេះដល់ទៅ២៤គ្រឿង៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print