អគ្គនាយកអន្តោប្រវេសន៍ថ្មី ធានាគ្រប់គ្រងឲ្យបានច្បាស់លាស់នូវលំហូរចេញ ចូល ជនអន្តោប្រវេសន៍

ចែករំលែក៖

ភ្នំពេញ៖ លោកនាយឧត្តមសេនីយ៍ គៀត ចន្ទថារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ថ្មី បានធានាដល់ការគ្រប់គ្រងឲ្យបានច្បាស់លាស់ ក្នុងការចេញ ចូល នូវជនអន្តោប្រវេសន៍គ្រប់ជាតិសាសន៍ទាំងអស់មិនថា តាមព្រំដែនទឹក និងគោកនោះឡើយ ខណៈក្រសួងមហាផ្ទៃអំពាវនាវឲ្យនគរបាលអន្តោប្រវេសន៍មានការប្រុងប្រយ័ត្នបន្ថែមទៀត ចំពោះជនជាតិចិនខុសច្បាប់មួយចំនួននៅខេត្តព្រះសីហនុ ។

ថ្លែងនៅក្នុងកម្មវិធីសំណេះសំណាលជាមួយនគរបាលជាន់ខ្ពស់ និងនាយនគរបាលនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍នាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ នៅក្រសួងមហាផ្ទៃ លោកនាយឧត្តមសេនីយ៍ គៀត ចន្ទថារិទ្ធ បានលើកឡើងថា ដើម្បីឲ្យមានប្រសិទ្ធភាព និងច្បាស់លាស់បន្ថែមទៀត ក្នុងការគ្រប់គ្រង់នូវជនអន្តោប្រវេសន៍នោះ លោកប្តេជ្ញាពិនិត្យឲ្យបានច្បាស់លាស់នូវការចេញ ចូលរបស់ជនអន្តោប្រវេសន៍ទំាងនោះគ្រប់ច្រកល្ហកទាំងអស់ ។

លោកបានបញ្ជាក់ថា «ក្នុងនាមអគ្គនាយកនៃអគ្គនាយកដ្ឋានបន្តវេនលោកបាន ប្តេជ្ញាចិត្តថា នឹងខិតខំស្រាវជ្រាវ ដើម្បីគិតគួរដាក់ចេញយុទ្ធសាស្រ្តការងារអន្តោប្រវេសន៍ ក៏ដូចជាគោលការណ៍ និងផែនការណ៍ថ្មីៗសម្រាប់ចំណាត់ការថ្មីទៅមុខទៀតដើម្បីធានាគ្រប់គ្រង់ឲ្យបានច្បាស់លាស់នូវលំហូរចេញចូលតាមច្រកទ្វាព្រំដែនគោក និងទឹក គ្រប់គ្រងវត្តមានស្នាក់ នៅក្នុងផ្ទៃប្រទេស ការធ្វើពលកម្មរបស់ជនបរទេសនៅព្រះរាជាណាចក្រកម្ពុជា ការដោះ ស្រាយកិច្ចការជនបរទេស ដែលអន្តោប្រវេសន៍ដើម្បីដាក់ឲ្យស្ថិតនៅក្នុងគន្លង់ច្បាប់ និងកិច្ចការជនភៀសខ្លួនដើម្បីធ្វើយ៉ាងណាអនុវត្តន៍ឲ្យមានប្រសិទ្ធភាពបំផុត នូវទិសដៅរបស់ក្រសួងមហាផ្ទៃ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាល» ។

ថ្លែងនៅក្នុងកម្មវិធីនោះដែរ លោក សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃបានឲ្យ ដឹងថានៅពេលបច្ចុប្បន្ននេះមានជនអន្តោប្រវេសន៍ ដែលមកធ្វើការនៅប្រទេសកម្ពុជាជិតមួយ សែននាក់ ប៉ុន្តែពួកគេមានប័ណ្ណការងារស្របច្បាប់ត្រឹមតែជាងពីរម៉ឺននាក់ប៉ុណ្ណោះ ដូច្នេះអគ្គនាយកដ្ឋានបន្តវេនត្រូវបន្តកិច្ចការនេះទៀត ដើម្បីឲ្យស្របទៅតាមច្បាប់នៅប្រទេសកម្ពុជា ។

លោករដ្ឋលេខាធិការ បានបន្តថា នៅពេលបច្ចុប្បន្ននេះ អ្វីដែលធ្វើឲ្យអាជ្ញាធរមានភាពស្មុគ្រស្មាញគឺជាជនអន្តោប្រវេសន៍ខុសច្បាប់ចិន ជាពិសេសគឺនៅខេត្តព្រះសីហនុតែម្តង ដូច្នេះសូមនគរបាលអន្តោប្រវេសន៍ទាំងអស់មានការប្រុងប្រយ័ត្នបន្ថែមទៀត ចំពោះជនជាតិចិនដែលខុសច្បាប់ទាំងនោះ លួចមករស់នៅខេត្តព្រះសីហនុ ។

លោកបានបន្តថា នៅក្នុងឆ្នាំ២០១៨នេះ ជនជាតិចិននឹងមករកស៊ី នៅប្រទេស កម្ពុជាចំនួនប្រាំម៉ឺននាក់បន្ថែមទៀត ខណៈនៅខេត្តព្រះសីហនុតែមួយមានជនជាតិចិនរហូតដល់ជាង២០ម៉ឺននាក់ហើយនោះ ។ យ៉ាងណាក៏ដោយ លោកបានអំពាវនាវដល់អាជ្ញា ធរទាំងអស់ត្រូវប្រុងប្រយ័ត្ន និងពិនិត្យឲ្យបានត្រឹមត្រូវ ចំពោះជនជាតិចិនទាំងនោះ ។ ដោយសារតែពួកគេមួយចំនួនបានបង្កភាពអសន្តិសុខដល់សង្គម ៕ តាឡឹម

...


ចែករំលែក៖
ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print