សម្ដេចតេជោ​ ហ៊ុន​ សែន​ អញ្ជើញជួបពិភាក្សាការងារ​ នាយករដ្ឋមន្រ្តីស្រ៊ីលង្កា

ចែករំលែក៖

ប្រទេសវៀតណាម៖ បន្ទាប់ពីបានអនញ្ញាតអោយ ឯកឧត្តមសាស្រ្តាចារ្យ ក្លោស៍ ស្វាប់ ស្ថាបនិក និងជានាយកប្រតិបត្តិវេទិកាសេដ្ឋកិច្ចពិភពលោក​ ចូលជួបសម្ដែងការគួរសម​ និងពិភាក្សាការងាររួចមក​ នៅព្រឹកថ្ងៃដដែលនេះដែរ​ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយ​ ឯកឧត្តម រ៉ានីល វីក្រេម៉េស៊ីង្ហ (Ranil Wickremesighe) នាយករដ្ឋមន្រ្តីស្រ៊ីលង្កា ដែលធ្វើឡើងនៅទីក្រុងហាណូយ​ ប្រទេសវៀតណាម។ ក្នុងជំនួបពិភាក្សាគ្នានោះ សម្តេចតេជោ​ នាយករដ្ឋមន្រ្តីមានប្រសាសន៍ថា សម្តេចធ្លាប់អញ្ជើញទៅប្រទេសស្រ៊ីលង្កាកាលពីឆ្នាំ១៩៧៩ ក្នុងឋានៈជារដ្ឋមន្រ្តីការបរទេស ហើយពេលនោះ ស្ថានភាពនៃប្រទេសទាំងពីរមានស្ថានភាពដូចគ្នាពោលគឺ យើងមិនទាន់អាចធ្វើកិច្ចសហការគ្នាបាន។

តាមរយៈជំនួបនៅពេលនេះ សម្តេចបានស្នើឲ្យ ភាគី ស្រ៊ីលង្កា តាមរយៈក្រសួងការបរទេសនៃប្រទេសទាំងពីរ ធ្វើការសហការគ្នាក្នុងការជំរុញទំនាក់ទំនងលើវិស័យទេសចរណ៍ និងវិស័យផ្សេងៗទៀត ដែលមានសក្តានុពលដូចគ្នា។

សម្តេចក៏បាន ឆ្លើយតបតាមការអញ្ជើញរបស់ឯកឧត្តមនាយករដ្ឋមន្រ្តី ក្នុងការអញ្ជើញទៅបំពេញទស្សនៈកិច្ច នៅប្រទេសស្រ៊ីលង្កា ក្នុងពេលដ៏ខ្លីខាងមុខ។ ក្នុងជំនួបពិភាក្សាគ្នានោះដែរ មេដឹកនាំទាំងពីរក៏បាន ធ្វើការពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ ទៅលើកការជំរុញទំនាក់ទំនងទ្វេភាគី ពហុភាគី តំបន់ និង អន្តរជាតិ​អោយកាន់តែល្អប្រសើរឡើបន្ថែមទៀត៕


ចែករំលែក៖
ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print