បើករថយន្តប៉ាហ្សេរ៉ូ បុកចូលផ្ទះប្រជាពលរដ្ឋរបួសធ្ងន់ម្នាក់ និងខូចខាតសម្ភារយ៉ាងដំណំ

ចែករំលែក៖

ខេត្តប៉ៃលិន: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង កាលពីវេលាម៉ោង ១១ និង៣០ នាទីយប់ថ្ងៃ ពុធ ៣ កើត ខែភទ្របទ  ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ១២ ខែ កញ្ញា ឆ្នាំ២០១៨ ដោយរថយន្តមួយគ្រឿង បានបុកផ្ទះប្រជាពលរដ្ឋ ត្រង់ចំណុចភូមិបឌិននៀវ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន បណ្តាលឲ្យរបួសមនុស្សម្នាក់ និងខូចខាតផ្ទះប្រជាពលរដ្ឋ ព្រមទាំងសម្ភារក្នុងផ្ទះមួយចំនួនធំ ។

មន្ត្រីនគរបាលចរាចរក្រុងប៉ៃលិនបានឲ្យដឹងថា ជនបង្កឈ្មោះ ស៊ីន សាវិន ភេទប្រុស អាយុ ៣៣ឆ្នាំ សញ្ជាតិខ្មែរ មុខរបរជាងសំណង់ មានទីលំនៅបច្ចុប្បន្ន ភូមិអូរតាពុកលើ សង្កាត់​ប៉ៃ​លិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន បានបើករថយន្តម៉ាក PAJERO ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2B-1520 ពីទិសខាងត្បូងទៅជើងទៅបុកចូលផ្ទះ ជន​រងគ្រោះជាម្ចាស់ផ្ទះឈ្មោះ អែល មីន ភេទប្រុស អាយុ៤០ឆ្នាំ សញ្ជាតិខ្មែរអ៊ិស្លាម មុខរបរលក់ដូរ មានទីលំនៅក្នុងភូមិឃុំកើត​ហេតុ​ខាងលើ បណ្តាលឲ្យម្ចាស់ផ្ទះរបួសធ្ងន់និងខូចខាតសម្ភារៈក្នុងផ្ទះជាច្រើន ។

ក្រោយកើតហេតុ ជនរងគ្រោះ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ចំណែករថយន្តនិងអ្នកបើកបរ ត្រូវបានជំនាញចរា​ចរណ៍ នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន យកមករក្សាទុកនៅ​អធិការដ្ឋាននគរបាលក្រុងប៉ៃលិន ដើម្បីរង់ចាំការដោះស្រាយជាមួយជនរងគ្រោះ​ពេលក្រោយ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print