ស្ត្រី​ចិនតាំង​ខ្លួន​ជា​ព្រះ​ ស្រែក​ឡូឡា​តាម​ផ្លូវ​សាធារណៈ​ ត្រូវ​នគរបាល​ឃាត់ខ្លួន​

ចែករំលែក៖

ភ្នំពេញ ៖ ស្ត្រី​ជនជាតិ​ចិន​ម្នាក់​ តាំង​ខ្លួន​ជា​ព្រះ​ ដើរ​ស្រែក​ឡូឡា​តាម​ផ្លូវ​សាធារណៈ​ ត្រូវ​បាន​នគរបាល​ប៉ុស្តិ៍​ចតុមុខ​ ខណ្ឌ​ដូនពេញ​ ឃាត់ខ្លួន​ បញ្ជូល​មក​អគ្គនាយក​អន្តោប្រវេសន៍​ ដើម្បី​ធ្វើការ​សាកសួរ​​ ។

នគរបាល​អន្តោប្រវេសន៍​ បញ្ជាក់​ថា​ នៅ​ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង៩៖​៣០នាទី ការិយាល័យ​ស៊ើបអង្កេតនិងអនុវត្តនីតិវិធី បានទទួលជនបរទេស​ម្នាក់​ ឈ្មោះ​ QIN ZI YUAN ភេទស្រី អាយុ២៩ឆ្នាំ ជនជាតិចិន ពីកម្លាំងនគរបាលប៉ុស្តិ៍ចតុមុខ ខណ្ឌដូនពេញ ។

ស្ត្រី​រូប​នេះ កាន់ដំបងធំប្រវែងកន្លះម៉ែត្រ ស្រែកឡូឡានៅតាមទីសាធារណៈ រំខានដល់ប្រជាពលរដ្ឋ គ្មានលិខិតឆ្លងដែនជាប់នឹងខ្លួន ។

នគរបាល​ បន្ត​ថា​ បន្ទាប់មកកម្លាំងការិយល័យបានធ្វើការ​សាកសួរ ឃើញថា​ស្ត្រី​ចិន​រូប​នេះចូលមក ប្រទេសកម្ពុជា​នៅថ្ងៃទី២៦​ ខែ​សីហា​ ឆ្នាំ​២០១៨​ តាមច្រកអន្តរជាតិព្រលាន​យន្តហោះភ្នំពេញ ។

រយៈកាលស្នាក់នៅប្រទេសកម្ពុជា​ គឺ​ គ្មានការងារ​ច្បាស់លាស់ គ្មានទីកន្លែងស្នាក់នៅពិតប្រាកដ និងមានសតិមិនប្រក្រតី ដោយ​និយាយតាំងខ្លួនឯងថាជាព្រះ។

បច្ចុប្បន្ន​ នគរបាល​អន្តោប្រវេសន៍​កំពុង​បន្ត​នីតិវិធី​លើ​ស្ត្រី​ជនជាតិ​ចិន​រូបនេះ​ ៕ ចេស្តា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print