សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈ​ប្រតិភូជាន់ខ្ពស់ធ្វើមាតុភូមិនិវត្តន៍

ចែករំលែក៖

ភ្នំពេញ៖ នៅល្ងាច ថ្ងៃព្រហស្បតិ៍៤កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈ​ប្រតិភូជាន់ខ្ពស់ មកដល់ប្រទេសកម្ពុជាវិញដោយសុខសុវត្ថិភាពហើយ  បន្ទាប់ពីបានអញ្ជើញទៅចូលរួមពិព័រណ៍ចិន-អាស៊ាន​លើកទី១៥ ចាប់ពីថ្ងៃទី ១០ ដល់​ ១២ ខែកញ្ញា ឆ្នាំ២០១៨ នៅទីក្រុងណាននីង ខេត្តក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន និងអញ្ញើញចូលរួម​ក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក​ លើកទី២៧ នៅទីក្រុងហាណូយ​ ប្រទេសវៀតណាម។ 

 

ជាលទ្ធផលនៃការអញ្ជើញចូលរួមរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា គឺទទួលបានលទ្ធផលជាផ្លែផ្កាគួរជាទីមោទនភាព ដោយក្នុងនោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ត្រូវបានទទួលការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ថ្នាក់ដឹកនាំប្រទេសសំខាន់ៗ ។

តាមរយៈពិព័រណ៍ចិន-អាស៊ាន​លើកទី១៥ ក៏បានជំរុញបន្ថែមនូវកិច្ចសហប្រតិបត្តិការរបស់វិស័យឯកជននៅក្នុងផ្នែកពាណិជ្ជកម្ម​   ធុរកិច្ច  វិនិយោគ និងទេសចរណ៍ឲ្យកាន់តែប្រសើរឡើង ជាការលើកស្ទួយពាណិជ្ជកម្ម វិនិយោគ រវាងអាស៊ាន និងចិន រួមទាំងទាក់ទាញវិនិយោគិន និងភ្ញៀវទេសចរចិនដែលមានសក្តានុពលមកកាន់តំបន់អាស៊ាន ក៏ដូចជាកម្ពុជាផងដែរ។ 

 

សំរាប់វេទិកាសេដ្ឋកិច្ចពិភពលោកវិញ សម្តេចតេជោ ហ៊ុន សែន ក៏បានចូលរួមនិងចែករំលែកទស្សនៈវិស័យ ក្នុងការអភិវឌ្ឍប្រទេសកម្ពុជា ក៏ដូចជាក្នុងតំបន់អាស៊ាន ដើម្បីឈានទៅការពង្រឹងការទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មបានកាន់តែល្អប្រសើរឡើង៕

...

ដោយ៖ សុខ  ខេមរា


ចែករំលែក៖
ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print