យុវវ័យប្រុសស្រី២នាក់ ជិះម៉ូតូឌុបគ្នាយ៉ាងលឿងជ្រុលទៅបុករថយន្តកាមរីបាឡែនកំពុងឆ្លងផ្លូវពេញទំហឹង បណ្ដាលឲ្យរបួសធ្ងន់ម្នាក់ស្រាលម្នាក់

ចែករំលែក៖

     ភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយរថយន្តកាមរីបាឡែនបើកឆ្លងផ្លូវលឿនពេក ក៏ត្រូវយុវវ័យប្រុសស្រី២នាក់ជិះម៉ូតូឌុបគ្នាមកបុកពីចហៀងពេញទំហឹង បណ្ដាលឲ្យរបួសធ្ងន់ម្នាក់ ស្រាលម្នាក់ ។
ហេតុការណ៍នេះដែរ បានកើតឡើងនៅវេលាម៉ោង១២ និង១០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨  ស្ថិតនៅតាមបណ្ដោយផ្លូវវេងស្រេង កែងច្រកចូលបុរីពិភពថ្មី ស្ថិតក្នុងសង្កាត់ចោមចៅ១ ខណ្ឌពោធ៍សែនជ័យ រាជធានីភ្នំពេញ ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅពេលកើតហេតុនោះ គឺមានរថយន្តមួយគ្រឿងម៉ាកកាមរីបាឡែន ពណ៌ស ពាក់ស្លានលេខ ភ្នំពេញ2U-4298  បានធ្វើដំណើរតាមបណ្ដោយផ្លូវវេងស្រេង ទិសដៅពីកើតទៅលិចក្នុងល្បឿនល្មម ។ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ០១៥ ពណ៌ខ្មៅ ពាក់ស្លាក  ភ្នំពេញ 1AL-9007 ដែលជិះដោយប្រុសស្រី២នាក់ បានធ្វើដំណើរតាមបញ្ច្រាស់ទិសគ្នា ជាមួយរថយន្ត បណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់ រីឯនារីម្នាក់ទៀតរងរបួសស្រាល និងត្រូវបានរថយន្តសាមុយដឹកបញ្ចូនទៅកាន់មន្ទីពេទ្យភ្លាមៗ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានតាមចុះដល់កន្លែងកើតហេតុ និងទាក់ទងទៅជំនាញចរារណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការវាស់វែងយករថយន្ដបង្កទៅរក្សាទុករង់ចាំដោះស្រាយទៅតាមផ្លូវច្បាប់៕ដោយ៖ ភារ៉ា ដង្កោ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print