រថយន្ត២គ្រឿងបុកគ្នានៅផ្លូវបែកជាបួនបណ្តាលខូចខាតទាំងសងខាង

ចែករំលែក៖

ភ្នំពេញ:រថយន្តកាមរីហាយប្រីត មួយគ្រឿង បុករថយន្តកាមរីបាឡែន នៅផ្លូវបែកជាបួន បណ្តាលឲ្យរថយន្តរងការខូចខាតទាំង២។ ហេតុការណ៍នេះកើតឡើងកាលពីម៉ោងជិត១រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិងនៅតាមបណ្តោយផ្លូវ៤៣២ កែងផ្លូវ ១០៥ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ប្រភពពត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តម៉ាកតូយ៉ូតា កាមរីហាយប្រីត ពណ៌ខ្មៅ មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2V-1562 បើកតាមបណ្តោយផ្លូវលេខ១០៥ ក្នុងទិសដៅពីត្បូងទៅជើង យ៉ាងលឿន ខណៈមកដល់ផ្លូវបែកជាបួនបានជ្រុលទៅបុករថយន្តត៉យ៉ូតាកាមរីបាឡែន ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AW-0373 បើកតាមបណ្តោយផ្លូវលេខ៤៣២ ក្នុងទិសដៅពីលិចទៅកើត បណ្តាលឲ្យរថយន្តកាមរីបាឡែនវិលមួយជុំ រងការខូចខាតផ្នែកខាងឆ្វេងរថយន្តស្ទើរតែទាំងស្រុង។ ចំណែករថយន្តកាមរីហាយប្រីតរងការខូចខាតផ្នែកខាងមុខ តែសំណាងល្អមិនបង្កឲ្យមានអ្នករងរបួសនោះទេ ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចជំនាញចរាចរបានចុះមកដល់ទីតាំងកន្លែងកើតហេតុ វាស់វែង និងស្ទូចយករថយន្តទាំង២គ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរផ្លូវគោកនៃអធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print