គង់ សុជាតិ និងជា វិបុល បង្ហាញខ្លួនក្នុងការប្រកាសបើកផ្សារគ្រឿងសង្ហារឹមEurasia Concept

ចែករំលែក៖

ភ្នំពេញ ៖ អ្នកនាងគង់ សុជាតិ និងលោកជា វិបុលបានបង្ហាញមុខប្រកាសបើកសម្ពោធហាងលក់គ្រឿងសង្ហារឹមល្បីរបស់ប្រទេសអ៊ីតាលីគឺEurasia Concept។ ប្រកាសការបើកដំណើរការជាផ្លូវការនេះធ្វើឡើងកាលពីកាលពីល្ងាចថ្ងៃទី១៤កញ្ញា២០១៨ដែលជាសាខាថ្មីនៅប្រទេសកម្ពុជាដែលមានទីតាំងនៅជាន់ទី3ផ្សារទំនើប Exchange Square ភ្នំពេញ។

ពិធីករល្បីឈ្មោះអ្នកនាងគង់សុជាតិនិងលោកជាវិបុលបានប្រកាស និងចូលរួមថតផ្សព្វផ្សាយអំពីហាងម៉ាកយីហោល្បីឈ្មោះនេះផ្តល់ព្រោះតែហាងនេះបានជូននូវគ្រឿងសង្ហារឹមនិងសម្ភារៈខាងក្នុងផ្ទះដ៏ប្រណីតដែលត្រូវបានផលិតយ៉ាងល្អិតល្អន់ដែលមានជាង40ម៉ាកផលិតផ្ទាល់នៅប្រទេសអ៊ីតាលី។Eurasia      Conceptដែលបានបើកដំបូងនៅប្រទេសវៀតណាមបានរីកចំរើនយ៉ាងឆាប់រហ័សហើយក្លាយជាគំរូត្រួសត្រាយផ្លូវនៅក្នុងទីផ្សារគ្រឿងសង្ហារឹមប្រណីតជាមួយនឹងការប្រមូលផ្តុំម៉ាកគ្រឿងសង្ហារឹមដែលមានកិត្យានុភាពបំផុតពីប្រទេសអុីតាលី។នៅប្រទេសវៀតណាមEurasia Concept បច្ចុប្បន្នមានបន្ទប់តាំងបង្ហាញចំនួន២០តុបតែងយ៉ាងប្រណិតជាមួយនឹងហាងដ៏ល្អឥតខ្ចោះបំផុតមួយដែលមានទីតាំងស្ថិតនៅSaigon Times Square ។ដោយជឿជាក់ថាភាពល្អិតល្អន់មានឥទ្ធិពលលើទម្រង់ឆើតឆាយបំផុតនៃសិល្បៈហត្ថកម្មដ៏អស្ចារ្យដែលបង្ហាញពីភាពលំអិតរបស់ផលិតផលEurasia Concept បានប្រកាន់យកនូវភាពអស្ចារ្យនេះបញ្ចូលក្នុងផលិតផលនិងសេវាកម្មរបស់ខ្លួន។នេះជាការនាំមកនូវភាពល្អសោភ័ណរបស់ប្រទេសលោកខាងលិចដ៏មិនចេះចប់មកក្នុងវប្បធម៌ខ្មែរ

ដើម្បីទទួលបាននូវរសជាតិនិងចំណង់ចំណូលចិត្តបែបថ្មីពិសេសហេតុដូច្នេះហើយបានជាបេសកកម្មរបស់ Eurasia Conceptគឺនាំមកនូវការរចនាដ៏ល្អបំផុតរបស់អ៊ឺរ៉ុបមកសម្រាប់ត្រកូលអភិជនកម្ពុជា។

លោកVicent Au នាយកគ្រប់គ្រងផ្នែកអភិវឌ្ឍពានិជ្ជកម្មបានអោយដឹងថា“ពួកយើងពិតជាមានសេចក្តីសោម នោសរីករាយយ៉ាងក្រៃលែងដែលបានតំណាងអោយក្រុមហ៊ុនដ៏មានតម្លៃរបស់អឺរ៉ុប។Eurasia Concept បានបង្កើតឡើងពីការតាំងចិត្តដើម្បីបំពេញតម្រូវការដែលជាទីគាប់ចិត្តរបស់អភិជនកម្ពុជា។បន្ថែមពីលើការនាំមកជូននូវសម្ភារៈយ៉ាងទូលំទូលាយEurasia Conceptផ្តល់អតិថិជននូវដំណោះស្រាយទុកជាមុននិងសេវាកម្មច្នៃម៉ូដលំដាប់ពិភពលោកសម្រាប់គម្រោងគ្រប់លំដាប់ថ្នាក់ចាប់ពីសណ្ឋាគារនិងភោជនីយដ្ឋានរហូតដល់ផ្ទះឯកជនឬគម្រោងផ្ទះល្វែង។

ដើម្បីបំពេញតម្រូវចិត្តអតិថិជនEurasia Concept ក៏មានក្រុមអ្នកច្នៃម៉ូដដែលមានជំនាញមកពីប្រទេសអ៊ីតាលីនិងវៀតណាមដែលអាចផ្តល់ជូននូវការប្រឹក្សាយោបល់លើគម្រោងធំៗដោយផ្តល់ជូនការរៀបចំដ៏អស្ចារ្យសម្រាប់សណ្ឋាគារដើម្បីបង្កើតភោជនីយដ្ឋានពោរពេញទៅដោយបរិយាកាសប្រកបដោយផាសុកភាពរួមជាមួយនឹងដំណោះស្រាយជូនរាល់បញ្ហាលំបាកបំផុត៕ ដោយ វឌ្ឍនា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print