ផ្ទុះឆេះធ្វើឲ្យកក្រើកនៅរដ្ឋ Massachusetts

ចែករំលែក៖

ពលរដ្ឋក្នុងតំបន់ North Andover ក្នុង ទីក្រុង Boston រដ្ឋ Massachusetts មាន ការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយនៅសុខៗក៏ស្រាប់តែមានការផ្ទុះខ្លាំងៗកើតឡើង និងបង្កឲ្យមានអគ្គិភ័យឆាបឆេះតំបន់ជាច្រើនក្នុងពេលតែមួយ។

ប៉ូលិសរដ្ឋ Massachusetts អាមេរិក កាលពីថ្ងៃទី១៣ ខែកញ្ញា បានប្រកាសថា មានករណីផ្ទុះឆេះរាប់សិបកន្លែងកើតឡើងនៅតំបន់ ប្រជុំជននៅភាគខាងជើងទីក្រុង Boston រដ្ឋ Massachusetts។ មកទល់ ពេលនេះ មិនទាន់មានករណីស្លាប់ ឬរង របួស ត្រូវបានប្រកាសជាសាធារណៈនៅ ឡើយ។

នៅលើបណ្តាញសង្គម ប៉ូលិសក្នុង តំបន់បានបញ្ជាក់ថា ពេលនេះមិនទាន់ អាចសន្និដ្ឋានបានពីមូលហតុបណ្តាលឲ្យផ្ទុះឆេះខាងលើនៅឡើយទេ។ ចំណែក ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បញ្ជាក់ថា ការ ផ្ទុះខាងលើ គឺដោយសារតែបែកធ្លាយបំពង់ ហ្គាស។

ប៉ូលិសក្នុងតំបន់បានឲ្យដឹងថា មាន ករណីផ្ទុះឆេះ ដល់ទៅ៣៩កន្លែង ហើយ អាចនឹងមានការឆាបឆេះកើនឡើងជាបន្តបន្ទាប់។

លោក Andrew Maylor មន្ត្រីគ្រប់គ្រង ស្រុក North Andover រដ្ឋ Massachusetts បានបញ្ជាក់ថា «យើងបានស្នើឲ្យមនុស្សគ្រប់គ្នាចាកចេញពីផ្ទះសម្បែង រហូតដល់មានការប្រកាសព័ត៌មានទើបអាចចូលទៅផ្ទះវិញបានដើម្បីបញ្ចៀសគ្រោះថ្នាក់៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print