កូរ៉េទាំងពីរបើកស្ថានទូតរួមក្រៅផ្លូវការដើម្បីបង្កើនទំនាក់ទំនង

ចែករំលែក៖

កូរ៉េខាងជើង និងកូរ៉េខាងត្បូង នៅ ថ្ងៃទី១៤ ខែកញ្ញា បានសម្ពោធ ការិយា ល័យទំនាក់ទំនងរួមនៅទីក្រុង Kaesong ទឹកដីកូរ៉េខាងជើង ។ការិយាល័យទំនាក់ ទំនងរួមនេះត្រូវបានចាត់ទុកថាជាស្ថានទូតរួមក្រៅផ្លូវការ ដែលជាជំហានថ្មីបំផុត ដើម្បីឆ្ពោះទៅកាន់ការបង្កើតស្ថានទូតជាផ្លូវការនៅក្នុងប្រទេសទាំងពីរ។

ការិយាល័យថ្មីនេះ នឹងដឹកនាំដោយ មន្ត្រីថ្នាក់រដ្ឋលេខាធិការក្រសួងការទេសប្រទេសទាំងពីរ ហើយមន្ត្រីទាំងពីរ ដើរ តួនាទីតំណាង ប្រទេសទាំងពីរ នឹងជួប ប្រជុំគ្នាជារៀងរាល់សប្តាហ៍ ។ ការិយាល័យ ទំនាក់ទំនងរួម មានចម្ងាយពីទីក្រុងសេអ៊ូលកូរ៉េខាងត្បូង តែ៦០គីឡូម៉ែត្រ ប៉ុណ្ណោះ និងមានចម្ងាយពីទីក្រុង ព្យុងយ៉ាង ១៤១ គីឡូម៉ែត្រ ។ ភាគីកូរ៉េខាងត្បូង នឹងបញ្ជូន បុគ្គលិក ២០រូបទៅធ្វើការនៅក្នុងការិយាល័យរួមនោះ ចំណែកភាគីកូរ៉េខាងជើង ក៏នឹងបញ្ជូនបុគ្គលិកមន្ត្រីប្រមាណ២០រូប ដូចគ្នា។

សារព័ត៌មាន យុនហាប់បានដកស្រង់សម្តីរដ្ឋមន្ត្រីក្រសួងឯកភាពជាតិលោក Cho MuyoungGyonបានបញ្ជាក់ នៅ ក្នុងពិធីសម្ពោធ ដាក់ឲ្យប្រើប្រាស់ថា«ចាប់ពីថ្ងៃនេះតទៅ កូរ៉េខាងត្បូង និងកូរ៉េ ខាងជើង អាចពិភាក្សាគ្នា ផ្ទាល់២៤/២៤ ម៉ោង និង ៣៦៥ថ្ងៃក្នុងមួយឆ្នាំ លើបញ្ហា ទំនាក់ទំនង សន្តិភាព និងការអភិវឌ្ឍ។

អ្នកនាំពាក្យក្រសួងឯកភាពជាតិកូរ៉េខាងត្បូង លោកBaik Tae Hyun បានបញ្ជាក់ថា កន្លងមកភាគីទាំងពីរ បានទំនាក់ទំនង តាមរយៈFazនិងខ្សែទូរស័ព្ទពិសេស។ កន្លងមករដ្ឋាភិបាល កូរ៉េខាងត្បូង បាន បង្ហាញក្តីសង្ឃឹម បង្កើតទំនាក់ទំនងរួម ចាប់ពីខែសីហា ប៉ុន្តែដោយសារតែបញ្ហា មួយចំនួន ទើបរហូតមកទល់ពេលនេះបាន បង្កើតឡើង។

កាលពីសប្តាហ៍កន្លងមកមេដឹកនាំកូរ៉េខាងជើងគីមជុងអ៊ុន បានបង្ហាញការពេញចិត្តចំពោះគណៈប្រតិភូកូរ៉េខាងត្បូងបំពេញទស្សនកិច្ចទៅកាន់កូរ៉េខាងជើង ហើយ លោកគីម ជុងអ៊ុនបញ្ជាក់ថាលោកនឹង ខិតខំ លុបបំបាត់បរមាណូ នៅក្នុងអាណត្តិទីមួយរបស់ប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ ។

មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន និង ប្រធានាធិបតីមូន ជេអីុន នឹងជួបពិភាក្សា គ្នាជាលើកទី៣ នៅទីក្រុងព្យុងយ៉ាង នា ថ្ងៃទី១៨-២០ខែកញ្ញាខាងមុខ ។ ជំនួប ខាងលើ នឹងជួយដោះស្រាយរាល់បញ្ហា ទាំងឡាយដែលនៅសេសសល់ ក៏ដូច ជាឈានទៅរកសន្ធិសញ្ញាសន្តិភាព ពេញ លេញបញ្ចប់សង្គ្រាមនៅឧបទ្វីបកូរ៉េ៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print