ប្រទេសបារាំងអំពាវនាវអេហ្ស៊ីបផ្អាកប្រហារជីវិតមនុស្ស៧៥នាក់ដែលគាំទ្រក្រុមបងប្អូនអ៊ិស្លាម

ចែករំលែក៖

ក្រសួងការបរទេសបារាំង បានអំពាវ នាវដល់ អេហ្ស៊ីប ផ្អាកការប្រហារជីវិត ដល់ សមាជិកក្រុមបងប្អូនអ៊ិស្លាម (MB) ៧៥នាក់ ដែលជាក្រុមត្រូវបានចាត់ទុកថាជាក្រុមភេរវកម្ម ហើយហាមធ្វើសកម្មភាពនៅក្នុងប្រទេសអេហ្ស៊ីប ។

អ្នកនាំពាក្យក្រសួងការបរទេសបារាំងបានឲ្យដឹងថា «យើងកំពុងតែពិភាក្សា ជាមួយអេហ្ស៊ីប លើបញ្ហាប្រហារជីវិតក្រុមបងប្អូនអ៊ិស្លាម ហើយច្បាប់ប្រហារជីវិត អាចនឹងលុបចោល »។

កាលពីពេលកន្លងមកថ្មីៗ តុលាការ អេហ្ស៊ីប បានសម្រេចកាត់ទោសប្រហារ ជីវិត ក្រុមបងប្អូនអ៊ិស្លាម៧៥នាក់ ដោយ គាំទ្រក្រុមបងប្អូនអ៊ិស្លាម និងជំរុញឲ្យមាន មហាបាតុកម្ម ហិង្សានៅឆ្នាំ ២០១៣។

កាលពីខែកក្កដាឆ្នាំ២០១៣ កម្លាំង ទាហានអេហ្ស៊ីប បានធ្វើរដ្ឋប្រហារ ផ្តួល រំលំប្រធានាធិបតីMohammed Morsi ហើយប្រកាសផ្លាស់ប្តូរមេដឹកនាំ ។ ប៉ុន្តែ ក្រុមអ្នកគាំទ្រ លោក Morsi បាននាំគ្នា ធ្វើមហាបាតុកម្ម។ ពលរដ្ឋអេហ្ស៊ីប រាប់ រយនាក់ បានស្លាប់នៅក្នុងអំពើហិង្សារវាង កម្លាំងសន្តិសុខនឹងបាតុករ។

កន្លងមកអេហ្ស៊ីបបានកាត់ទោស ប្រហារជីវិត ក្រុមបងប្អូនអ៊ិស្លាមជាច្រើន ដោយចោទប្រកាន់ពីបទល្មើសផ្សេងៗ។ សហគមន៍អន្តរជាតិ បានថ្កោលទោស យ៉ាងខ្លាំង ដល់ សកម្មភាពប្រហារជីវិត ដោយធ្វើឡើងជាបន្តបន្ទាប់ ទៅលើក្រុម បងប្អូនអ៊ិស្លាម ដែលកម្លាំងទាហានរដ្ឋា ភិបាល អេហ្ស៊ីបចាប់បាន៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print