គណៈកម្មាធិការគណបក្សខណ្ឌមានជ័យបើកកិច្ចប្រជុំបូកសរុបលទ្ធផលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ និងទិសដៅបន្ត

ចែករំលែក៖

ភ្នំពេញ៖ គណៈកម្មាធិការបក្សខណ្ឌមានជ័យ បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ឆ្នា២០១៨ និងលើកទិសដៅបន្តរបស់ខ្លួនកាលពីរសៀលថ្ងៃសុក្រ ៥កើត ខែភទ្របទ ឆ្នាំច សំរឹទិ្ធស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ ដោយទទួលបានការអញ្ជើញចូលរួមជាគណៈអធិបតីភាពពីសំណាក់លោក ប៉ា សុជាតិវង្ស ជាសមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណបក្សរាជធានីភ្នំពេញ និងប្រធានក្រុមការងារចុះជួយខណ្ឌមានជ័យ។

លោក ពេជ្រ កែវមុនី ប្រធានគណៈកម្មាធិការបក្សខណ្ឌមានជ័យបានអាននូវរបាយការណ៍សង្ខេបស្តីពីការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ថា ដើម្បីឈានទៅទទួលនូវលទ្ធផល ជោគជ័យ ដ៏គួរឲ្យមោទនកន្លងមកនេះ គណៈកម្មាធិការគណបក្សខណ្ឌបានប្រមូលផ្តុំរាល់បណ្តាកម្លាំងចម្រុះដែលមាននៅក្នុងមូលដ្ឋាន សហការជាមួយកម្លាំងមកពីមជ្ឈដ្ឋានជុំវិញអនុវត្តយ៉ាងទៀងទាត់ដោយម៉ឺងម៉ាត់បំផុតនូវរាល់ការណែនាំ និងលិខិតបទដ្ឋាននានាដែលទទួលបានពីថ្នាក់លើ។

ប្រធានគណៈកម្មាធិការបក្សខណ្ឌ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌបានប្រជុំនិងដាក់ចេញនូវផែនការសន្តិសុខ សណ្តាប់ធ្នាប់ និងសុវតិ្ថភាពសង្គមជូនដល់មុខសញ្ញាសំខាន់។ ជំរុញការងារអនុវត្តផែនការផ្សព្វផ្សា យនូវរាល់គោលនយោបាយរបស់គណបក្ស និងរដ្ឋ ឲ្យបានជ្រួតជ្រាបពីលើរហូតដល់ក្រោម ព្រមទាំងរាល់ សមិទិ្ធផលនានារបស់រាជរដ្ឋាភិបាល និងរបស់គណបក្ស។ យកចិត្តទុកដាក់លើកកំពស់ស្មារតី និងសតិអារម្មណ៍នយោបាយនៅក្នុងកម្មករ-កម្មការិនី និងនយោជិកនៅតាមបណ្តារោងចក្រ សហគ្រាស និងសិប្បកម្មនានា សំដៅធានាឲ្យបាននូវការគាំទ្រចំពោះគណបក្ស និងការធ្វើបច្ចប្បន្នភាពសមាជិកបក្សតាមគ្រប់រូបភាព និងតាមការណែនាំជាក់ស្តែងរបស់គណបក្សថ្នាក់លើ។

ក្នុងនោះផងដែរ លោក ពេជ្រ កែវមុនី ក៏បានលើកឡើងជូនគណៈអធិបតីនូវបញ្ហាស្ថានភាពអវិជ្ជមានក្នុងដំណាក់កាលមុនការបោះឆ្នោតថា បណ្តាកម្លាំងបក្សប្រឆាំងទាំងនៅក្នុងប្រទេស និងទាំងនៅក្រៅ ប្រទេសបានខិតខំធ្វើសកម្មភាពឃោសនាអគតិផ្សេងៗសំដៅធ្វើឲ្យបរាជ័យ លើការងាររបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក៏ដូចជាលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦នេះ។

ដោយឡែកស្ថានភាពវិជ្ជមាន លោក ពេជ្រ កែវមុនី ក៏បានឲ្យដឹងថា រាជរដ្ឋាភិបាលបានខិតខំពង្រាយនូវ កម្លាំងទប់ស្កាត់ និងវាយបកយ៉ាងមានប្រសិទិ្ធភាព និងបានទាន់ពេលវេលាព្រមទាំងមានការចូលរួម បណ្តាកម្លាំងមូលដ្ឋានអាជ្ញាធរ កម្លាំងមានសមត្ថកិច្ច ជាពិសេសប្រជាជនមហាជនបានរួមគ្នាស្អិតរមួត និងបង្កើនការគាំទ្រលើគណបក្សប្រជាជនកម្ពុជា ដោយគ្មានការអល់អែកឡើយ។

ជាមួយគ្នានេះផងដែរលោក ប៉ា សុជាតិវង្ស ប្រធាគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញក៏ បានសម្តែងនូវអំណរគុណទៅសកម្មជនបក្សសង្កាត់ និងខណ្ឌមានជ័យទាំងអស់ ព្រមទាំងក្រុមការងារចុះជួយខណ្ឌមានជ័យ ដែលបានយកចិត្តទុកដាក់យ៉ាងខ្លាំងធ្វើឲ្យរាជធានីភ្នំពេញទទួលបាននូវលទ្ធជោគជ័យដ៏ធំធេងជាប្រវតិ្តសាស្ត្រកន្លងមកនេះដែលមិនធ្លាប់មាន។ វាពិតជាមានតម្លៃណាស់ដែលធាតិផ្សំសំរាប់ការ ចងក្រងនូវបទពិសោធ ជាការជោគជ័យក្នុងការឃោសនាបោះឆ្នោតកន្លងមកនេះ។ ហើយនេះជាសោភណ្ឌភាពរបស់គណបក្សនិងបន្តទទួលជោគជ័យជាបន្តបន្ទាប់ទៀតនាអាណតិ្តក្រោយ។

លោកក៏បានវាយតម្លៃ និងបានលើកឡើងគ្រប់ជ្រុងជ្រោយ និងបានឃើញការវាយតម្លៃ ថ្នាក់ជាតិក៏ដូចជាថ្នាក់ក្រោមជាតិដែលបានខិតខំផ្សំផ្គុំបង្កើតឲ្យមានការទុកចិត្ត និងការជឿជាក់ពីសមណាក់ ប្រជាជនមកលើគណបក្សប្រជាជនកម្ពុជាកន្លងមកនេះ៕ តាឡឹម

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print