បុរសជនជាតិស្វីសម្នាក់ជាប់ចោទពីបទគំរាមទារប្រាក់ជនជាតិបារាំង

ចែករំលែក៖

ខេត្តព្រះសីហនុ៖ នគរបាលបានឃាត់ខ្លួនជនសង្សយ័ជាជនបរទេសម្នាក់ សញ្ជាតិស្វីសពីបទគំរាមទារប្រាក់ ដែលបានប្រព្រឹត្តកាលពីល្ងាចថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ នៅមុខផ្សារទំនើបយុវវ័យ(ជិតសាលាវិទ្យាល័យហ៊ុនសែនមិត្តភាព) សង្កាត់លេខ៤ ក្រុងព្រះសីហនុ ។

សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យឈ្មោះ Rickard Erik Stiogson ភេទប្រស អាយុ ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ សញ្ជាតិស្វីស មិនមានលិខិតឆ្លងដែនជាប់ខ្លួន (រកពុំទាន់ឃើញ​​ ) បានផ្ញើសារតាម FACEBOOK ទៅអោយជនរងគ្រោះម្នាក់ឈ្មោះ NEXRAUD ARTHUR ភេទប្រុស អាយុ២៨ឆ្នាំ សញ្ជាតិបារាំង បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលក្រុមទី១៣ ភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ដោយគំរាមថា សម្លាប់ចោល ប្រសិនបើមិនប្រគល់ប្រាក់ចំនួួន1.000$ តាមការសន្យាទេ ។

ក្រោយមកជនរងគ្រោះមិនធ្វើតាម ជនសង្សយ័ក៏យកកូនកាំបិតចុងស្រួចរកចាក់ សម្លាប់ជនរងគ្រោះ ប៉ុន្តែភ្លាមៗត្រូវបានកម្លាំងជំនាញ ជួយអន្តរាគមន៍ទាន់ពេល និងបានឃាត់ខ្លួនជនសង្ស័យ ព្រមទាំងដកហូតបានវត្ថុតាង កូនកាំបិតចុងស្រួច (ជាអាវុធធ្វើសកម្មភាព) នាំយកមកអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដើម្បីចាត់ការតាមនីតិវិធី ៕ ឆ្លាម សមុទ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print