ក្រសួងធនធានទឹក ៖ ភ្លៀងនឹងបន្តធ្លាក់ពីមធ្យម​ទៅច្រើន ក្នុងកម្រិតក្របខណ្ឌទូទាំងប្រទេស

ចែករំលែក៖

ភ្នំពេញ ៖ ភ្លៀងនឹងបន្តធ្លាក់រាយប៉ាយពីម្រិតមធ្យមទៅច្រើន ក្នុងក្របខ័ណ្ឌទូទាំងប្រទេស ចាប់ពីថ្ងៃនេះដល់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ ពិសេសតំបន់ខ្ពង់រាបភាគឦសានជាប់ព្រំដែនកម្ពុជា-ឡាវ និងតំបន់វាលទំនាបតាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម អាចនឹងមានភ្លៀងធ្លាក់ច្រើនជោកជាំ ដែលអាចបង្កជាជំនន់ទឹកភ្លៀង ។

នេះបើតាមសេចក្តីជូនដំណឹងពីមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ស្តីពីការព្យាករអាកាសធាតុ ចុះថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ ។

ក្នុងសេចក្តីជូនដំណឹងបានបញ្ជាក់បន្ថែមថា ឥទ្ធិពលរបស់ព្យុះទី ២២ និងទី ២៣ ធ្វើឲ្យភ្លៀងបន្តធ្លាក់រាយប៉ាយពីមធ្យមទៅច្រើន ក្នុងព្រះរាជាណាចក្រកម្ពុជា និងអាចបង្កជាជំនន់ទឹកភ្លៀងនៅតំបន់មួយចំនួន ៕​ KR

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print