ចិនទៀតហើយ! ២ក្រុមឈ្លោះ​ប្រកែកវាយតប់គ្នាខ្ចាយឈាម​កក្លាក្ស

ចែករំលែក៖

ភ្នំពេញ: ជនជាតិចិនម្នាក់បានបែកក្បាលហូរឈាមនិងនារីជនជាតិខ្មែរម្នាក់ទៀតបានរងរបួសធ្ងន់ នៅក្នុងផ្ទះសំណាក់យីហោ លី ឡាង ខាងលើ ខណៈមានជនជាតិចិនមួយក្រុមបានឈ្លោះប្រកែកគ្នារហូតដល់វាយគ្នាផងដែរ ហើយក្រុមបង្កនាំគ្នារត់គេចខ្លួនបាត់ស្រមោល។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង​១​និង​៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ ២០១៨ នៅផ្ទះសំណាក់យីហោ លី ឡាង ដែលមានទីតាំង នៅតាមបណ្តោយផ្លូវព្រះមុនីវង្ស ក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ មានក្រុមជនជាតិចិនមួយក្រុមបាន ឈ្លោះក្រកែកគ្នា នៅក្នុងផ្ទះសំណាក់យីហោ លី ឡាង ខាងលើ ដោយមានការឈ្លោះប្រកែកគ្នាយ៉ាងខ្លាំងផង នៅលើជាន់ទី៤ ក្រោយមកម្ចាស់ផ្ទះសំណាក់ខាងលើ ក៏បានឃើញជនជនជាតិចិន ៣នាក់ បានរត់ចុះមកខាងក្រោមរួចគេចខ្លួនបាត់ស្រមោល ដោយសន្សល់ទុក បុរសជាជនជាតិចិនម្នាក់ដែលបែកក្បាលហូរឈាម និងនារីជនជនជាតិខ្មែរម្នាក់ទៀត រងរបួសធ្ងន់ ភ្លាមៗនោះក៏ត្រូវបានគេ នាំយកទៅកាន់មន្ទីរពេទ្យ ដើម្បីព្យាបាល ។

ក្រោយពេលកើតហេតុ កម្លាំងមានសមត្ថកិច្ចមូលដ្ឋានក៏បានចុះទៅដល់ផ្ទះសំណាក់ លី ឡាង កើតហេតុខាងលើដើម្បី ស្រាវជ្រាវឲ្យដឹងច្បាស់ពីរឿងនេះ និង ស្វែងរកចាប់ខ្លួនក្រុមជនដៃដល់ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print