នៅថ្ងៃនេះ អ្នកលេង Facebook ចាប់អារម្មណ៍លោកអភិបាលខេត្តកំពង់ធំ សុខ លូ៖ «ធ្វើរបាយការណ៍យឺតយ៉ាងនេះ បែបស៊ីអាចម៍មិនទាន់ឆ្កែទេមើលទៅ»

ចែករំលែក៖

ត្តកំពង់ធំ៖ អភិបាលខេត្តកំពង់ធំ លោក សុខ លូ បានចេញមុខទទួលស្គាល់ និងសោកស្តាយចំណារ របស់លោកលើលិខិត ដែលប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តផ្ញើជូនលោកអំពីករណីកាប់ឈើមួយដើម កាលពីឆ្នាំ២០១៧មកម្លេះ ដោយបន្ទោសអ្នកធ្វើរបាយការណ៍យឺតថា អន់ជាងសត្វ។

នៅថ្ងៃនេះអ្នកលេង Facebook បានចែករំលែកបន្តៗគ្នា នូវលិខិតផ្លូវការរបស់ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ លោក ធីវ វណ្ណធីរ ផ្ញើជូនអភិបាលខេត្តកំពង់ធំ លោក សុខ លូ អំពីបទល្មើសព្រៃឈើនៅក្នុងខេត្ត កាលពីឆ្នាំ២០១៧កន្លងទៅ អ្វីដែលធ្វើឲ្យអ្នកប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមមួយនេះ ហួសចិត្ត គឺលោក សុខ លូ បានចារ នៅលើលិខិតនោះថា «ធ្វើរបាយការណ៍យឺតយ៉ាងនេះ បែបស៊ីអាចម៍មិនទាន់ឆ្កែទេមើលទៅ»។

ការចាររបស់លោក សុខ លូ ធ្វើឲ្យអ្នកលេង Facebook ឆ្ងល់ថា តើលោកចារបែបនេះមានន័យបែបណា នេះគឺជាលិខិតផ្លូវការ មានត្រាក្រហមត្រឹមត្រូវ ហេតុអ្វីបានជាលោកចារដោយប្រើប្រាស់ពាក្យអសុរោះបែបនេះទៅវិញ។

ជាងនេះទៅទៀត ពួកគេបានលើកឡើងថា បើទោះបីជាលិខិតនេះ ជាលិខិតផ្ទៃក្នុងក៏ដោយ បើលោកចង់ប្រាប់ ឫណែនាំទៅកាន់មន្រ្តីក្រោមឱវាទ គួរតែធ្វើលិខិតផ្សេងប្រាប់ទៅកាន់បុគ្គលនោះ ហេតុអ្វីចារលើលិខិតផ្លូវការបែបនេះទៅវិញ?

ក្រោយមានការរិះគន់មិនសំចៃមាត់របស់អ្នកប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គម ដែលកំពុងល្បីនេះ លោក សុខ លូ បានប្រាប់អ្នកសារព័ត៌មានតាមរយៈសារលេឡិចត្រូនិចថា «ខ្ញុំពិតជាមានការសោកស្តាយចំពោះបញ្ហានេះ។ នេះជាពិសោធន៍ក្នុងការងាររបស់ខ្ញុំ។ ឯកសារនេះ តាំងពីឆ្នាំ២០១៧ ហើយជាឯកសារផ្ទៃក្នុង ដែលមិនបានផ្ញើចេញក្រៅទេ។ តាមខ្ញុំចាំ កាលណោះរឿងនេះកើតឡើង ហើយរឿងក្តៅ តែពុំមានអ្នកណារាយការណ៍ឲ្យខ្ញុំទេ។ ខ្ញុំបានជំរុញការដោះស្រាយ។ ជិតពីរខែ ទើបមានរបាយការណ៍មកដល់ខ្ញុំ។

«ដោយសារតែស្និទ្ធស្នាលជាមួយលោកប្រធានមន្ទីរ រាប់អានគាត់តាំងពីគាត់ផ្លាស់មកធ្វើការនៅកំពង់ធំ ហើយធ្លាប់លេងសើចជាមួយគាត់ពាក្យហ្នឹងជាញឹកញយ។ លោកប្រធានមន្ទីរកសិកម្មកំពុងនៅចិនជាមួយខ្ញុំ ល្ងាចនេះបានទៅដល់ខ្មែរវិញ។ គាត់ក៏មិនដែលឃើញឯកសារនេះដែរ។ ខ្ញុំពិតជាមានការសោកស្តាយ» ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print