សំណង់រឹងមាំសង់ចូលសមុទ្រគ្មានច្បាប់មួយកន្លែងស្ថិតនៅភូមិ៣ សង្កត់លេខ១

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ ទីតាំងសំណង់សង់លយ ចូលទៅក្នុងសមុទ្រមួយកន្លែងដោយបិទបាំងដោយរបងស័ង្កសី និងសាងសង់នៅខាងក្រោយផ្ទះជាប់មាត់សមុទ្រត្រង់ចំណុចផ្លូវបំបែកចូលកោះព្រាប (ជាប់ផ្ទះពូចក់លក់បាយ) ស្ថិតក្នុងភូមិ៣ សង្កាត់លេខ១ ក្រុង.ខេត្តព្រះសីហនុ បាននឹងកំពុងសាងសង់យ៉ាងរឹងមាំនិងរលូន ដោយពុំមានច្បាប់សាងសង់ឡើយ។ នេះបើយោងតាមសំដីមន្ត្រីមូលដ្ឋានម្នាក់លួចខ្សឹបប្រាប់នារសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨នេះ។

តាមប្រភពដដែលបានបន្តថា ខណៈពេលអាជ្ញាធរកំពុងរឹតបន្តឹងការសាងសង់សំណង់រំលោភចូលទៅសមុទ្រគ្រប់ប្រភេទ ជាពិសេសសំណង់ដែលប៉ះពាល់ចំណីឆ្នេរសមុទ្រ បែរជាថៅកែផែទូកដ៏មានឥទ្ធិពលម្នាក់ បានសាងសង់រំលោភច្បាប់ ព្រោះពួកគេអាងទៅលើមន្ត្រីថ្នាក់កំពូលរបស់រដ្ឋបាល ខេត្តព្រះសីហនុ ប៉ុន្តែគេពុំដឹងថា មន្ត្រីម្នាក់ណានោះទេ ។

ប្រជាពលរដ្ឋដែលរស់នៅជិតកន្លែងនោះបានឲ្យដឹងថា តើអាជ្ញាធរ និងមន្ត្រីជំនាញមានវិធានការបែបណាទៅលើទីតាំងសំណង់សាងសង់រំលោភលើចំណីមាត់សមុទ្រ ។

ជុំវិញបញ្ហានេះ បណ្តាញសារព័ត៌មានយើងពុំអាចសុំការបំភ្លឺ ពីមន្រ្តីពាក់ព័ន្ធបាននៅឡើយទេ ៕ ឆ្លាម សមុទ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print