រយៈពេលកន្លងមកអីុរ៉ង់បានបង្កើនទំនាក់ទំនងជាមួយប្រទេសជុំវិញពិភពលោក ពិសេស គឺប្រទេសដែលគាំទ្រដល់ អីុរ៉ង់ មានរុស្ស៊ី ចិន ទួរគី ជាដើម ។ ចំណែក អឺរ៉ុប វិញ អីរ៉ងមិនសូវមានការទុកចិត្តឡើយ ដោយអឺរ៉ុបនៅតែដើរតាមអាមេរិកដដែល។
កន្លងមក ទណ្ឌកម្មសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក នឹងវិលមកសង្កត់សាធារណរដ្ឋអ៊ិស្លាមអុីរ៉ង់សាជាថ្មី។ នេះគឺជាការចាប់ ផ្តើមនៃផលវិបាក ដែលកើតចេញពីការ ដកខ្លួន របស់សហរដ្ឋអាមេរិក ចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអុីរ៉ង់ ហើយដែល លោកដូណាល់ ត្រាំបានប្រកាសថា លោក នឹងប្រើកណ្តាប់ដៃសេដ្ឋកិច្ច សំពងអុីរ៉ង់ឲ្យ ធ្ងន់បំផុត។ មួយសប្តាហ៍មកនេះ នៅតាម ទីក្រុងធំៗរបស់អុីរ៉ង់ ប្រជាជនបានផ្តើម ធ្វើបាតុកម្ម ប្រឆាំងនឹងវិបត្តិសេដ្ឋកិច្ច ដែលកាន់តែបង្កការលំបាកដល់ជីវភាពប្រចាំថ្ងៃរបស់ពួកគេ។ តើ អុីរ៉ង់ អាចនឹងទ្រាំទ្របាន ដល់ពេលណា ទល់នឹងរនាំងទណ្ឌកម្ម សេដកិច្ច ដែលអាមេរិកបានដាក់? តើអ្វី ទៅជាកម្មវត្ថុចុងក្រោយ ដែលលោក ដូណាល់ ត្រាំ ចង់បាន? តើលោកដូណាល់ ត្រាំ ត្រូវការអ្វី ពីអុីរ៉ង់?
អត្រាប្រាក់រីយ៉ាល់ របស់អុីរ៉ង់ បានធ្លាក់ ចុះយ៉ាងគំហុក។ ១១ម៉ឺនរីយ៉ាល់ ទើបអាចដូរបាន១ដុល្លារសហរដ្ឋអាមេរិក។ អត្រា អ្នកអត់ការងារធ្វើ ឡើងកាន់តែខ្ពស់។ យុវជនអុីរ៉ង់អស់សង្ឃឹម ថានឹងអាចរក ការងារបានធ្វើ។ រីឯទំនិញនាំចូល ក៏កាន់ តែឡើងថ្លៃ ដោយទំនិញខ្លះ ឡើងរហូត ដល់១៥០% ខណៈដែលចំណូលកាន់តែ តិច អតិផរណាកាន់តែខ្ពស់។ ជីវភាពប្រចាំថ្ងៃរបស់ប្រជាជនអុីរ៉ង់ ដែលមានចំណូល មធ្យម កំពុងតែប្រឈមនឹងការលំបាកយ៉ាប់យ៉ឺន។ ទាំងនេះហើយ ដែលបានជំរុញឲ្យ ផ្ទុះជាបាតុកម្ម មួយសប្តាហ៍កន្លងមកនេះ នៅតាមទីក្រុងធំៗមួយចំនួននៅអុីរ៉ង់។
ប្រជាជនកាន់តែព្រួយបារម្ភខ្លាំងបន្ថែមទៀត ដោយសារ ទណ្ឌកម្មសេដ្ខកិច្ចរបស់ អាមេរិក ដែលដាក់មកលើអុីរ៉ង់នឹងចូលជាធរមាន។ អាមេរិក បានដាក់កំហិត ទៅលើ ក្រុមហ៊ុនទាំងអស់ ដែលចង់រកស៊ីនៅក្នុងទីផ្សារអាមេរិក គឺត្រូវផ្តាច់លែងមានទំនាក់ ទំនង ក្នុងទីផ្សារអុីរ៉ង់។
ក្នុងដំណាក់កាលទីមួយនៃទណ្ឌកម្ម គឺរដ្ឋាភិបាលរបស់លោកដូណាល់ ត្រាំ បានសម្រេចវាយសង្រ្គប់ទៅលើការទិញ និងការនាំចូលផលិតផលវត្ថុធាតុដើម ដែលផលិតនៅអុីរ៉ង់ ព្រមទាំងហាមឃាត់ មិនឲ្យលក់ទំនិញក្នុងវិស័យយានយន្ត និង វិស័យអាកាសចរណ៍ស៊ីវិលទៅឲ្យអុីរ៉ង់។ ដំណាក់កាលបន្ទាប់ នៅរវាងខែវិច្ឆិកា ទណ្ឌកម្មអាមេរិក នឹងចាប់ផ្តើមមាន ទៅលើវិស័យធនាគារហិរញ្ញវត្ថុ វិស័យ ប្រេងកាត និងឧស្ម័នធម្មជាតិ។ ពោលគឺ វិស័យចុងក្រោយទាំង២នេះហើយ ដែលជាច្រកដង្ហើមសេដ្ឋកិច្ចរបស់អុីរ៉ង់។
កិច្ចសន្យាពាណិជ្ជកម្ម រវាងអុីរ៉ង់ និង ក្រុមហ៊ុនបរទេសជាច្រើន កំពុងស្ថិតក្នុងភាពមិនប្រាកដប្រជា ខណៈដែលក្រុមហ៊ុនមួយ ចំនួនធំ បានប្រកាសឲ្យដឹងរួចហើយ ថា គេនឹងចាកចេញពីអុីរ៉ង់។ ប្រាក់ដែលបាន ចាប់ផ្តើមវិនិយោគ ត្រូវខាតបង់ទាំងស្រុង។ ប្រឈមមុខនឹងភាពខាតបង់ បណ្តាលមកពីទណ្ឌកម្មពិន័យរបស់អាមេរិកនេះ សហ ភាពអឺរ៉ុប បានត្រឹមតែសម្តែងការសោកស្តាយប៉ុណ្ណោះ។ តែយ៉ាងណា ព្រុចសែល បាន ប្រកាសឲ្យដឹងថា គេនឹងធ្វើគ្រប់យ៉ាងជួយការពារផ្នែកច្បាប់ ជូនដល់ក្រុមហ៊ុនអឺរ៉ុប ដែលចង់បន្តរកស៊ីនៅអុីរ៉ង់ បើសិនជាក្រុម ហ៊ុននោះ ត្រូវអាមេរិកដាក់ពិន័យ។ អត្ថ បទច្បាប់ពិសេសមួយរបស់អឺរ៉ុប បានចូល ជាធរមាន កាលពីថ្ងៃអង្គារ ទី៧ ខែសីហា មុនម៉្លេះ។
ទោះចង់មិនចង់ យើងសង្កេតឃើញថា សេដ្ឋកិច្ចអុីរ៉ង់ កំពុងតែទន់ជង្គង់ ដោយសារទម្ងន់ទណ្ឌកម្មរបស់មហាអំណាចសេដ្ឋកិច្ច គឺសហរដ្ឋអាមេរិក។ តែអ្វីដែលគេងឿង ឆ្ងល់ គឺថាតើលោកដូណាល់ ត្រាំមាន បំណងយ៉ាងណាបន្តទៀត។ តើអ្វីទៅជា យុទ្ធសាស្ត្ររបស់លោកដូណាល់ ត្រាំ ដើម្បីដោះស្រាយវិបត្តិជាមួយអុីរ៉ង់នេះ។ តើលោក ដូណាល់ ត្រាំ កំពុងប្រើប្រាស់ទណ្ឌកម្មសេដ្ឋកិច្ច ដើម្បីដាក់សម្ពាធ ឲ្យអុីរ៉ង់ ប្តូរឥរិយាបថ ហើយកាត់បន្ថយមហិច្ឆតាវាតទីក្នុងតំបន់ ឬមួយក៏សហរដ្ឋអាមេរិក មានបំណងធ្វើឲ្យរបបដឹកនាំអុីរ៉ង់បច្ចុប្បន្ននេះ ដួលរំលំតែ ម្តង?
សម្រាប់ពេលនេះ មិនទាន់មានភាគី ណាម្នាក់ បង្ហាញជំហរថាចង់ដកថយ នោះទេ។ ទល់នឹងទណ្ឌកម្មរបស់អាមេរិក នេះ លោករដ្ឋមន្ត្រីការបរទេសអុីរ៉ង់ ទើបតែ បានប្រកាស កាលពីថ្ងៃទី៦ ខែសីហាថា អាមេរិក ព្រមទាំងបនភឿន ដែលមាន អារ៉ាប៊ីសាអ៊ូឌីត និងអុីស្រាអែលនោះ កំពុងតែស្ថិតនៅឯកោហើយ ដោយសារ តែពិភពលោក គេលែងគាំទ្រនឹងនយោបាយធ្វើបាបអុីរ៉ង់ របស់ពួកនេះទៀតឡើយ។
លោកហាស្សាន់ រូហានីប្រមុខរដ្ឋាភិ បាលអុីរ៉ង់ និយាយគំរាម កាលពីចុងខែ កក្កដា ថា “សូមអាមេរិកកុំចង់ប្រលែងលេង ជាមួយកន្ទុយតោឲ្យសោះ។ ធ្វើសង្រ្គាមជា មួយអុីរ៉ង់ គឺមានន័យថា និងផ្ទុះសង្រ្គាម ផ្សេងទៀត ពេញតំបន់”។ ដូចសព្វមួយដង លោកដូណាល់ ត្រាំបានប្រតិកម្មលើទំព័រ Twitter ដោយបានសរសេរសារ ជាអក្ស ធំដើម្បីបង្ហាញពីកំហឹង ព្រមទាំងការតាំង ចិត្តរបស់គាត់។ លោកត្រាំ សរសេរថា “បើអុីរ៉ង់ចង់សាកថ្នាំខ្លាំង អុីរ៉ង់ឈឺធ្ងន់បំផុត លើសពេលណាៗទាំងអស់ក្នុងប្រវត្តិ សាស្ត្រ”។
បន្តិចក្រោយមក លោករដ្ឋមន្ត្រីការពារ ជាតិអាមេរិក បានចេញមុខនិយាយបន្ធូរ បរិយាកាសវិញ ដោយបានអះអាងថា សហរដ្ឋអាមេរិក ពុំមានបំណងណាមួយទៅផ្តួលរំលំរបបដឹកនាំរបស់អុីរ៉ង់រាល់ថ្ងៃនេះទេ។ លោក Jim Mattis បានបន្តថា សហរដ្ឋអាមេរិក គ្រាន់តែចង់ឲ្យអុីរ៉ង់ ផ្លាស់ ប្តូរឥរិយាបថ នៅលើចំណុចមួយចំនួន ដូចជា មហិច្ឆតាវាតទី របស់កងទ័ពអុីរ៉ង់ នៅក្នុងតំបន់ ព្រមទាំងសកម្មភាពលុក លុយកកូរកកាយ របស់បណ្តាញគិញ សម្ងាត់អុីរ៉ង់ ដែលកំពុងធ្វើសកម្មភាពតាមប្រទេសនានាក្នុងតំបន់។
ដោយឡែក លោក John Bolton ទី ប្រឹក្សាផ្នែកសន្តិសុខ របស់លោកដូណាល់ ត្រាំ ធ្លាប់បាននិយាយជាសាធារណៈថា លោកគាំទ្រ ឲ្យផ្តួលរំលំរបបដឹកនាំនៃសាធារណរដ្ឋអ៊ិស្លាមអុីរ៉ង់បច្ចុប្បន្ននេះ។ អ្នក ស្រី Suzanne Malonneyអ្នកស្រាវជ្រាវនៅ Brookings Institution បានលើកឡើងថា ក្នុងក្រសែភ្នែករដ្ឋាភិបាលរបស់លោក ដូណាល់ ត្រាំ គឺទណ្ឌកម្មសេដ្ឋកិច្ចមិនមែនត្រឹមតែជាមធ្យោបាយទេ តែវាក៏គឺជាកម្ម វត្ថុដែរ។ លោកស្រីពន្យល់ថា ទណ្ឌកម្មធ្វើឲ្យអុីរ៉ង់គ្មានច្រកសេដ្ឋកិច្ចដើរ ហើយបើ សិនជាទណ្ឌកម្មនេះ អាចធ្វើឲ្យមេដឹក នាំអុីរ៉ង់ រងសម្ពាធពីសំណាក់ប្រជាជន ហើយជ្រុះ ពីអំណាចទៀតនោះ គឺវារឹតត ែប្រសើរ៕ ម៉ែវ សាធី