ព្រះសីហនុ៖មន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម បញ្ជាក់ថា មកដល់ព្រឹកព្រលឹមថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ នេះ ជំនន់ទឹកភ្លៀងដែលបានហូរកាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចស្ពានសំរោង គីឡូម៉ែត្រលេខ១១៦ ភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ បានស្រកផុតផ្លូវជាតិនិងស្ពានទាំងស្រុងហើយ ។ អាជ្ញាធរ ក៏បានអនុញ្ញាតឱ្យធ្វើចរាចរឆ្លងកាត់ជាប្រក្រតីឡើងវិញផងដែរ៕ចេស្តា