បុរសម្នាក់បើករថយន្តលឿនជ្រុលចង្កូតទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវនៅមុខក្រសួងផែនការ

ចែករំលែក៖

ភ្នំពេញ: បុរសម្នាក់បើករថយន្តមួយគ្រឿងយ៉ាងលឿនបានជ្រុលចង្កូតទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវ បណ្តាឲ្យទ្រូងផ្លូវខ្ទាតចេញពីជួរមួយកង់។

ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង ១២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវព្រះមុនីវង្ស កែងផ្លូវលេខ៣៦០ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ប្រភពពត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់បានបើករថយន្តម៉ាក MITSUBISHI-Triton ពណ៌សមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2S-7233 បើកតាមបណ្ដោយផ្លូវព្រះមុនីវង្ស ក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែងោកមួយភាំង រេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្តាលឲ្យខ្ទាតទៅផ្លូវម្ខាងទៀតរងការខូចខាតអស់មួយកង់ តែសំណាងល្អមិនបង្កឲ្យមានអ្នករងរបួសនោះទេ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចជំនាញបានចុះមកដល់ទីតាំងកន្លែងកើតហេតុស្ទូចយករថយន្តបង្កយកទៅរក្សាទុកនៅការិយាល័យចរាចរផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីរង់ចាំដោះនៅពេលក្រោយ៕​ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print