ភ្នំពេញ: រថយន្តហាយឡែនឌ័របុកជាមួយម៉ូតូនៅផ្លូវបែកជាបួនបណ្តាលឲ្យបុរសម្នាក់រងរបួសស្រាហេតុការណ៍នេះបានកើត ឡើងកាលពីម៉ោង១០យប់ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ តាមបណ្តោយផ្លូវលេខ១៨២ កែងនិងផ្លូវលេខ២៦១ ស្ថិតនៅក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក។
ប្រភពត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តមួយគ្រឿងម៉ាកតូយ៉ូតាហាយឡែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2U-9421 តាមបណ្តោយផ្លូវលេខ១៨២ ក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ផ្លូវបែកជាបួនមិនបង្អង់ល្បឿនបានជ្រុលចង្កូតទៅបុកម៉ូតូPCXមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1FK-6616 បើកបរដោយយុវជនម្នាក់ ដែលជិះតាមបណ្តោយផ្លូវលេខ២៦១ ក្នុងទិសដៅពីត្បូងទៅជើងពេញទំហឹងបណ្តាលឲ្យអ្នកបើកម៉ូតូខ្ទាតចេញពីម៉ូតូរងរបួសស្រាល។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានឲ្យភាគីទាំងសងខាងសម្របសម្រួលគ្នាដោយខាងភាគីរថយន្តចេញសំណងឲ្យម្ចាស់ម៉ូតូចំនួន១០០ដុល្លារដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕ជ្រោយពេជ្រ