ខេត្តត្បូងឃ្មុំ ៖ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកពញាក្រែក សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាល វាលម្លូរបានចុះអនុវត្តន៍ ដីកាលេខ១៤៩ព្រទ ចុះថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៤ របស់លោក អ៊ុំ ចាន់ថុល ប្រធានក្រុមជំនុំជម្រះសាលាដំបូងខេត្តកំពង់ចាម បាន បង្គាប់ឲ្យចាប់ខ្លួនពិរុទ្ធជនឈ្មោះ ហ៊ុន ឆាន ពីបទប៉ុនប៉ងប្លន់ ឈានដល់មនុស្សឃាតដោយចេតនា ដែលបានប្រព្រឹត្តកាលពី១៦ឆ្នាំមុន ។
នគរបាលឲ្យដឹងថា ការចាប់ខ្លួនជនត្រូវចោទខាងលើនេះ ធ្វើឡើងកាលពីថ្ងៃចន្ទ ៨កើតខែភទ្រ បទឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៧ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង៨និង៣០ នាទី នៅចំណុចរោងកាហ្វេរបស់ឈ្មោះវ៉ា សាលីម ស្ថិតនៅភូមិក្រញូង ឃុំវាលម្លូ ស្រុកពញា ក្រែក ខេត្តត្បូងឃ្មុំ ។
នគរបានឲ្យដឹងទៀតថា ប្រតិបត្តិការនេះ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកពញា ក្រែក សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលវាលម្លូរ បានចុះអនុវត្តន៍ ដីកាលេខ១៤៩ព្រទ ចុះថ្ងៃ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៤ របស់លោក អ៊ុំ ចាន់ថុល ប្រធានក្រុមជំនុំជម្រះសាលាដំបូង ខេត្តកំពង់ចាម បានបង្គាប់ឲ្យចាប់ខ្លួនពិរុទ្ធជនឈ្មោះ ហ៊ុន ឆាន ភេទប្រុស អាយុ៥៨ឆ្នាំ រស់នៅភូមិក្រញូង ឃុំវាលម្លូរ ស្រុកពញាក្រែក ពីបទប្លន់ និងប៉ុនប៉ងមនុស្សឃាតដោយចេតនា ដែល បានប្រព្រឹត្តនៅចំណុចភូមិឡ ឃុំកោងកាង ស្រុកពញាក្រែក ខេត្តកំពង់ ចាម កាលពីថ្ងៃទី៩ ខែ ឧសភា ឆ្នាំ២០០២ (មានរយះពេល១៦ឆ្នាំហើយ) ។
បច្ចុប្បន្នពិរុទ្ធជនខាងលើត្រូវបាននាំខ្លួនមកអធិការដ្ឋាននគរបាលស្រុកពញាក្រែក ដើម្បី បំពេញបែបបទបញ្ជូនទៅសាលាដំបូងចាត់ការតាមផ្លូវច្បាប់ ៕ វណ្ណៈ