កម្លាំងចម្រុះខេត្តកំពង់ចាម បើកកិច្ចសហការបង្ក្រាបបទល្មើសនេសាទខុសច្បាប់ នៅស្រុកកងមាស

ចែករំលែក៖

ខេត្តកំពង់ចាម ៖ ដើម្បីអនុវត្តន៍បទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការ នគរបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល កងតាណឹង បើកកិច្ចសហការជាមួយសហគមន៍បឹងB៦ មេភូមិនិងប្រជាការពារ ចុះបង្រ្កាបបទ ល្មើសនេសាទខុសច្បាប់ នៅចំណុចខាងជើងទំនប់បឹងកក់ ដែលមានចម្ងាយពីភូមិឋាន ប្រជាពលរដ្ឋប្រវែង២,៥០០ម៉ែត្រ ស្ថិតក្នុងឃុំកងតាណឹង ។

ប្រតិបត្តិការខាងលើ កម្លាំងបានទទួលផលវិជ្ជមាន ដោយបង្រ្កាបបានលូស្បៃមុងចំនួន៣៧ មាត់,របាំងព្រួលប្រវែង៣,៥០០ម៉ែត្រ , បង្គោល៣២០ដើម, បានចាក់លែងកូនត្រីចម្រុះចូលបឹង ធម្ម ជាតិវិញចំនួនប្រហែល១០៥គីឡូក្រាម ។

គួរបញ្ជាក់ថា កិច្ចសហការបង្ក្រាបខាងលើនេះ ធ្វើឡើងដោយបានការអនុញ្ញាតពីលោកព្រះ រាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាម ។

វត្តុតាងខាងលើត្រូវបានដុតបំផ្លាញចោលនៅចំណុចលើទំនប់បឹងកក់ ក្នុងភូមិកងតាណឹងទី៦ ឃុំកងតាណឹង ស្រុកកងមាស ៕ វណ្ណៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print