ស្វាគមន៍ ជំនួបលើកទី៣ បងប្អូនកូរ៉េ ហើយស្ថានភាពនឹងកាន់តែប្រសើរឡើង

ចែករំលែក៖

មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានទទួលស្វាគមន៍យ៉ាងកក់ក្តៅបំផុត ដល់ប្រធានាធិបតីកូរ៉េខាងត្បូង ម៉ូន ជេអីន ពេលចូលទៅដល់អាកាសយានដ្ឋានអន្តរជាតិទីក្រុងព្យុងយ៉ាងនៅព្រឹកនេះ (ថ្ងៃទី១៨ ខែកញ្ញា) លោក គីម ជុងអ៊ុន បានទៅទទួលដោយផ្ទាល់ នៅអាកាសយានដ្ឋាន ។

យន្តហោះដឹកប្រធានាធិបតីកូរ៉េខាងត្បូង រួមជាមួយមន្ត្រីជាន់ខ្ពស់ ប្រធានក្រុមហ៊ុនធំៗ កូរ៉េខាងត្បូង១១០រូប បានចាកចេញពីអាកាសយានដ្ឋាន យោធានៅទីក្រុងសេអ៊ូល នៅវេលាម៉ោង៨និង៥៥នាទីព្រឹក ថ្ងៃទី១៨ ខែកញ្ញា ដោយហោះហើររយៈពេល៨០នាទី ទៅដល់កូរ៉េខាងជើង។

យន្តហោះកូរ៉េខាងត្បូង បានចុះចត់នៅអាកាសយានដ្ឋាន Sunan ក្នុងទីក្រុងព្យុងយ៉ាង នៅវេលាម៉ោង ៩និង៥០នាទី (ម៉ោងក្នុងតំបន់) ។ លោក ម៉ូន ជេអីន ជាប្រធានាធិបតីកូរ៉េខាងត្បូង ទី៣បានបំពេញទស្សនកិច្ចទៅកាន់កូរ៉េខាងជើង ហើយក៏ជាលើកទីមួយ ក្នុងរយៈពេល១១ឆ្នាំចុ ងក្រោយនេះ ។

ជំនួបជាលើកទីបី រវាង ប្រធានាធិបតី ម៉ូន ជេអីន នឹងគីម ជុងអ៊ុន នៅទីក្រុងព្យុងយ៉ាង ត្រូវបានគេរំពឹងថា នឹងធ្វើឲ្យស្ថានភាពទំនាក់ទំនងប្រទេសទាំងពីរកាន់តែប្រសើរ ថែមទៀត ៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print