«សុខសប្បាយទេបងប្អូនជនរួមជាតិ!
អរគុណបងប្អូនប្រជាពលរដ្ឋ និងកូនក្មួយទាំងក្នុង និងក្រៅប្រទេសដែលបានផ្ញើសារមកកាន់ខ្ញុំក្នុងហ្វេសប៊ុគ ដែលមានសារខ្លះជាសារជូនពរ និងសារខ្លះអំពីសុខទុក្ខផ្ទាល់របស់បងប្អូនកូនក្មួយ។ ទំនាក់ទំនងជាប្រចាំរបស់របងប្អូន និងកូនក្មួយគឺបានបង្ហាញច្បាស់ពីមនោសញ្ចេតនា និងការគោរពស្រឡាញ់ដ៏ជ្រាលជ្រៅបំផុតដែលបានលើកទឹកចិត្តដល់ខ្ញុំ។ ពិតណាស់ សេចក្តីសុខរបស់បងប្អូនគឺជាសុខទុក្ខផ្ទាល់របស់ខ្ញុំ។
នៅក្នុងអាណត្តិនៃរាជរដ្ឋាភិបាលថ្មី (២០១៨-២០២៣) គឺយើងនឹងខិតខំប្រឹងប្រែងទ្វេដង ក្នុងការផ្តល់ជូននូវសេវាសាធារណៈដល់បងប្អូនប្រជាពលរដ្ឋអោយបានកាន់តែឆាប់រហ័សនិងមានប្រសិទ្ឋិភាពខ្លាំងជាងមុន។
អរគុណបងប្អូនដែលបានចូលរួមថែរក្សាសន្តិភាពសម្រាប់ប្រទេសជាតិយើង។
សូមជូនពរបងប្អូនជួបតែសេចក្តីសុខនិងសំណាងល្អគ្រប់ៗគ្នា» ៕
...